កីឡាអន្តរជាតិ
អន្តរជាតិ
Vieira វីរបុរស Arsenal ក្លាយជាអ្នកចាត់ការ Crystal Palace ជាមួយកិច្ចសន្យា៣ឆ្នាំ
05, Jul 2021 , 10:29 am        
រូបភាព
Crystal Palace តែងតាំងលោក Patrick Vieira ជាអ្នកចាត់ការទូទៅថ្មី ដើម្បីស្នងតំណែងលោក Roy Hodgson ដែលបានចាកចេញក្រោយបញ្ចប់ Premier League រដូវកាលមុន។ Crystal Palace ប្រកាសការតែងតាំងនេះនៅថ្ងៃទី៤ ខែកក្កដា។


អតីតប្រធានក្រុមកាំភ្លើងធំ Arsenal វ័យ៤៥ឆ្នាំរូបនេះ យល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្រុមរហស្សនាមឥន្ទ្រី ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាលមុន។
 
ក្រោយទៅដល់ទឹកដីអង់គ្លេស អ្នកចាត់ការសញ្ចាតិបារាំង ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុម New York City FC និង​ Nice បង្ហាញក្តីរីករាយ ដែលខ្លួនត្រឡប់ទៅ Premier League សារជាថ្មី។ «ខ្ញុំមកទីនេះជាមួយមហិច្ឆតា និងផែនការមេ​រវាងខ្ញុំនិងក្លិប។ យើងចង់បង្ហើតប្រវត្តិសាស្ត្រថ្មីរួមគ្នានៅអងគ្លេសនៅរដូវកាល ២០២១-២១»។
 
Vieira ទំនេរពីការងារជាអ្នកចាត់ការជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីលោកត្រូវ Nice នៃលីគកំពូលបារាំងបញ្ចប់តំណែងកាលពីខែធ្នូ។ New York City FC ជាក្រុមដំបូង ដែល Vieira ដឹកនាំសម្រាប់អជីពអ្នកចាត់ការដំបូងរបស់លោក។
 
កាលនៅប្រកបអាជីពជាកីឡាករ អតីតសមាជិកបារាំងរូបនេះ បានបញ្ចេញទេព្យដ៏អស្ចា្យជាមួយក្រុមកាំភ្លើងធំចន្លោះឆ្នាំ ១៩៩៦ ដល់២០០៥។ ៩រដូកាល Vieira ជួយ Arsenal ឈ្នះជើងឯកលីគកំពូលអង់គ្លេស៣លើក មុនចាកចេញពី Juventus។ 
 
ក្រោយចាកចេញពី Juventus ដើម្បីទៅចូលរួម Inter Milan នៅឆ្នាំ២០០៦ Vieira ជួយក្រុមអ៊ីតាលីមួយនេះឈ្នះ Serie A ៣សម័យផងដែរក្រោយរួមរស់ជាមួយគ្នា៤ឆ្នាំ។ Manchester City ជាក្រុមចុងក្រោយក្នុងអាជីពបាល់ទាត់របស់ Vieira ដោយលេងត្រឹម១ដូវកាលនៅឆ្នាំ២០១០-១១៕
 

Tag:
 Patrick Vieira
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com