កីឡាជាតិ
ជាតិ
AFC Cup 2021៖ វិសាខាឡើងទៅវគ្គជម្រុះតាមពូលដោយស្វ័យប្រវត្តិ
06, Jul 2021 , 9:29 pm        
រូបភាព
គណៈកម្មការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចលុបចោលការប្រកួតវគ្គ Play-Off ពានរង្វាន់ AFC Cup 2021 ក្រោយក្លិបហ្វីលីពីន Kaya FC-Iloilo ទទួលបានកៅអីដំបូងនៅវគ្គជម្រុះ AFC Champions League។ ការសម្រេចនេះ នាំក្លិបវិសាខារបស់កម្ពុជា និងក្លិបទីម័រខាងកើត Lalenok United FC មានឈ្មោះនៅវគ្គជម្រុះតាមពូលដោយស្វ័យប្រវត្តិ។

 
វិសាខា ម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍តំបន់លើកដំបូងបំផុត។ ក្រោយការលុបចោលវគ្គ Play-Off នាំឲ្យវិសាខា និង Lalenok United ចូលទៅលេងក្នុងពូល I ជាមួយក្លិបម៉ាឡេស៊ី Terengganu និងក្លិបសិង្ហបុរី Geylang International។
 
AFC មិនទាន់កំណត់កាលបរិច្ចេទប្រកួតនោះឡើយ នាអំឡុងវិបត្តិកូវីដ-១៩ នេះ។ វិសាខាជាក្រុមទីពីរដែលត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ AFC Cup 2021 នេះ ខណៈម្ចាស់ជើងឯកក្របខណ្ឌកំពូលបឹងកេត កំពុងស្ថិតក្នុងពូល G ជាមួយក្រុមវៀតណាម Hanoi FC, ក្រុមឥណ្ឌូណេស៊ី Bali United និងក្រុមមួយទៀតនៅតំបន់អាស៊ានរវាងក្រុមឡាវ FC Chanthabouly (Lao Toyota FC) និងក្រុមព្រុយណេ Kasuka FC ដែលត្រូវជម្រុះគ្នា៕
 
 

Tag:
 វិសាខា
  AFC Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com