អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានគេធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួន
× លោក Jovenel Moise ប្រធានាធិបតីហៃទី ត្រូវបានគេធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួនក្នុងក្រុង Port-au-Prince នាថ្ងៃពុធនេះ ដោយសមាជិកក្រុមប្រដាប់អាវុធម្នាក់។ នេះបើតាមការអះអាងរបស់លោក Claude Joseph នាយករដ្ឋមន្ត្រីស្តីទី ដែលត្រូវបានដកស្រង់ដោយ AFP។
លោក Joseph បានអះអាងផងដែរថា ភរិយាលោក Moise រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយជាមួយគ្នានេះ លោកបានអំពាវនាវដល់ពលរដ្ឋខ្លួនរក្សាភាពស្ងប់ស្ងៀម។
នាយករដ្ឋមន្ត្រីស្តីទីបានបន្ថែមថា៖ «លោកប្រធានាធិបតីត្រូវសម្លាប់នៅផ្ទះរបស់ខ្លួន ដោយក្រុមជនបរទេសដែលនិយាយភាសាអង់គ្លេស និងអេស្ប៉ាញ»។
លោក Moise ជាប្រធានាធិបតីទី៤២របស់ហៃទី ដោយកាន់តំណែងតាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក៕
© រក្សាសិទ្ធិដោយ thmeythmey.com