កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជំរុញទឹកចិត្តមិត្តរួមក្រុមជួយខ្លួនឱ្យលើកពាន Copa America លើកដំបូង
08, Jul 2021 , 10:59 am        
រូបភាព
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ជំរុញទឹកចិត្តមិត្តរួមក្រុមខ្លួន ស្វែងរកភាពល្បីល្បាញជាប្រវត្តិសាស្ត្រឱ្យរូបគេ និងអាហ្សង់ទីននៅក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ទល់នឹងប្រេស៊ីល។ អាហ្សង់ទីនអាក់ខានឈ្នះជើងឯកអាមេរិកខាងត្បូងតាំងពីឆ្នាំ១៩៩៣ម្លេះ ខណៈ Messi មិនដែលស្គាល់ជាតិពាននេះនៅឡើយ។


អាហ្សង់ទីន បានកៅអីឡើងទៅដណ្តើមពាន Copa America ជាមួយប្រេស៊ីល ក្រោយពួកគេយកឈ្នះកូឡុំប៊ីនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៣-២។ នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីនជាលើកទី២៩របស់អាហ្រង់ទីន ដោយក្នុងនោះឈ្នះ១៤លើក និងរងជើងឯក១៤លើក។
 
អាហ្សង់ទីនឈ្នះ Copa America លើកចុងក្រោយឆ្នាំ១៩៩៣ ពោលគឺរយៈពេល២៨ឆ្នាំមកហើយ។ Messi ដែលជោគជ័យជាមួយ Barcelona មិនធ្លាប់ជួយជម្រើសជាតិអាហ្សង់ទីនឈ្នះពានតំបន់ ឬពិភពលោកឡើយ។ ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ ជួយក្រុមទទួលបានត្រឹមរងជើងឯក Copa America ៣លើកនៅឆ្នាំ ២០០៧ ២០១៥ និង២០១៦ និងរងជើងឯក World Cup ឆ្នាំ ២០១៨ ក្រោមថ្វីជើងបារាំង។
 
យ៉ាងណាក៏ដោយ នៅជំនួបផ្តាច់ព្រ័ត្រទល់នឹងប្រេស៊ីលដែលចាម្ចាស់ផ្ទះ និងជាម្ចាស់ការពារតំណែងជើងឯកនៅថ្ងៃអាទិត្យទី១១ ខែកក្កដា Messi ប្តេជ្ញាបង្កើតប្រវត្តិសាស្ត្រសម្រាប់ខ្លួនឯង និងជម្រើសជាតិអាហ្សង់ទីនឱ្យខាងតែបាន។
 
Messi បានបង្ហោះរូបថតប៉ុន្មានសន្លឺកលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួនក្រោយជ័យជម្នះលើកូឡុំប៊ីដោយសរសេរថារូបគេពិតជាមានមោទកភាពក្នុងនាមជាសមាជិកក្រុមអាហ្សង់ទីន រួមជាមួយកូនក្រុមខ្លួន។ ម្ចាស់ពាន Ballon D'or ៦សម័យ ចង់សម្រេចគោលដៅជាមួយក្រុមជាលើកដំបូង មុនបញ្ចប់អាជីពពីជម្រើសជាតិ។
 
អ៊ុយរ៉ូហ្គាយ ជាក្រុមគ្រងជើងឯកពានរង្វាន់អាមេរិកខាងត្បូងច្រើនជាងចំនួន១៥សម័យ តាមពីក្រោយដោយអាហ្សង់ទីន១៤លើក និងលេខ៣ប្រេស៊ីលចំនួន៩លើក៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com