ជាតិ
យុវជនសកម្ម សេវាល្អ
សេដ្ឋកិច្ច
បណ្ណក្រីក្របានជួយជីវភាពមួយផ្នែក ដល់ពលរដ្ឋក្រីក្រចំនួន៣១២គ្រួសារនៅឃុំក្ដីដូង
09, Jul 2021 , 7:59 am        
រូបភាព
ដោយ៖ សា ដារ៉ា (យុវជនឃុំក្ដីដូង)
 
 
កំពង់ធំ៖ ពលរដ្ឋ៣១២គ្រួសារ ដែលរស់នៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានបណ្ណក្រីក្រ ពីរដ្ឋាភិបាល។ លោក ឃន ឆេងលី ជំទប់ឃុំទីមួយ នៃឃុំក្ដីដូង បានលើកឡើងថា បណ្ណសមធម៌ ជាផ្នែកមួយជូយជីវភាពដល់គ្រួសារក្រីក្ររៀងរាល់ខែ ពិសេសនោះបណ្ណនេះ ក៏ជួយឱ្យពលរដ្ឋ ទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃផងដែរ។ «អត្ថប្រយោជន៍គឺពួកគាត់ព្យាបាលនៅពេទ្យរដ្ឋមិនអស់លុយទេ។ បើអ្នកក្រ១ គេឱ្យលុយមួយថ្ងៃ១ដុល្លារមកវិញ តែអ្នកក្រ២ អត់ទេបានតែព្យាបាលអត់យកលុយ»។ នេះជាការអះអាងរបស់លោក ឃន ឆេងលី ដែលបន្ថែមថា ការផ្ដល់បណ្ណក្រីក្រនៅឃុំក្ដីដូងនេះ គឺមិនប្រកាន់ពលរដ្ឋចាស់ ឬក្មេងឡើយ ឱ្យតែពួកគាត់ក្រីក្រពិតប្រាកដ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)៕ 
 
 

Tag:
 បណ្ណក្រីក្រ
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com