កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេសប្រឈមការពិន័យករណីពន្លឺឡាស៊ែរលើអ្នកចាំទីដាណឺម៉ាកពេលត្រៀមចាប់ប៉េណាល់ទី
08, Jul 2021 , 7:37 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសពីការត្រៀម​ពិន័យលើជម្រើសជាតិអង់គ្លេស បន្ទាប់ពីពិនិត្យឃើញការបាញ់ពន្លឺឡាស៊ែរទៅលើមុខអ្នកចាំទីដាណឺម៉ាក Kasper Schmeichel នាអំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 នៅ Wembley។

 
ទូរទស្សន៍បានចាប់ចំលើពន្លឺបៃតងដែលបាញ់ចំមុខ Schmeichel ពេលត្រៀមចាប់បាល់ប៉េណាល់ទីរបស់ Harry Kane នៅម៉ោងបន្ថែម។ នាពេលនោះ Schmeichel បានលោតទះបាល់ចំគោលដៅ ប៉ុន្តែ Kane នៅតែស៊ុតបញ្ចូលទីនាំជ័យជម្នះ ២-១ សម្រាប់អង់គ្លេស ក្រោយផ្លាតចេញពីដៃរបស់អ្នកចាំទីដាណឺម៉ាក។
 
អង់គ្លេសក៏ត្រូវរងពិន័យផងដែរ ទាក់ទងនឹងក្រុមអ្នកគាំទ្របង្ករសំឡេងរំខាន នាអំឡុងពេលគោរពភ្លេងជាតិដាណឺម៉ាក រួមទាំងការដុតកាំជ្រួច។
 
ការពិន័យក្រោមរូបភាពបែបណានោះ ជាការសម្រេចរបស់គណៈកម្មការត្រួតពិនិត្យ ក្រមសីលធម៌ និងវិន័យ (CEDB) របស់ UEFA នាពេលខាងមុខ៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com