COVID-19
ជាតិ
កូវីដ-១៩៖ សៀមរាប និងព្រៃវែង នៅតែកើនជាង១០០ ខណៈបាត់ដំបង ស្លាប់ម្នាក់
11, Jul 2021 , 11:30 am        
រូបភាព
របាយការណ៍អ្នកឆ្លងកូវីដ-១៩ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប នៅតែបន្តមានអ្នកឆ្លងថ្មីចំនួន១៤២នាក់ និងព្រៃវែង ១០៩នាក់។ ចំណែកឯ បាត់ដំបង៦៥នាក់ និងស្លាប់ម្នាក់ ខណៈកោះកុងមាន៩១នាក់។ ខេត្តប៉ៃលិន មានអ្នកឆ្លងថ្មី៤នាក់ប៉ុណ្ណោះ។

 
ខេត្តសៀមរាប វិជ្ជមានកូវីដ-១៩ចំនួនក់១៤២នាក់ ជាសះស្បើយ២៥នាក់
 
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៤២នាក់ ភាគច្រើនជាអ្នកក្រុងសៀមរាប ហើយមាន៦នាក់នៅស្រុកពួក,៦នាក់នៅស្រុកប្រាសាទបាគង,៤នាក់នៅស្រុកសូត្រនិគម និង២នាក់ក្នុងស្រុកបន្ទាយស្រី។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន២៥នាក់ផងដែរ។ 
គិតមកដល់បច្ចុប្បន្ន ខេត្តសៀមរាបមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន២២៨០នាក់ ជាសះស្បើយចំនួន៧៦៣នាក់ ស្លាប់២២នាក់ និងកំពុងសម្រាកព្យាបាល១៤៩៥នាក់។
 
ខេត្តព្រៃវែងមានអ្នកឆ្លងថ្មីចំនួន១០៩នាក់
 
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មីចំនួន១០៩នាក់ ស្ថិតក្នុងស្រុកចំនួន១២។ ក្នុងចំណោមនោះ ស្រុកពាមរក៍៣៥នាក់,ស្រុកកំចាយមារ១៨នាក់,ស្រុកបាភ្នំ១១នាក់,ស្រុកព្រះស្តេច៨នាក់,ស្រុកស្វាយអន្ទរ និងស្រុកកំពង់ត្របែកមាន៧រៀងខ្លួន,ស្រុកពោធិ៍រៀង៦នាក់,ស្រុកពារាំង៥នាក់,ស្រុកមេសាង៤នាក់,ក្រុងព្រៃវែង និងស្រុកពាមជរ៣នាក់រៀងខ្លួន និងស្រុកកញ្ច្រៀច២នាក់។
គិតត្រឹមពេលនេះ ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន២១៧១នាក់ ជាសះស្បើយ១៣៧២នាក់ ស្លាប់៣៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៦៤នាក់។
 
ខេត្តបាត់ដំបង ឆ្លងថ្មី៦៥នាក់ ស្លាប់១នាក់
 
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង៦៥នាក់នេះ ទារកអាយុ១ខែម្នាក់,កុមារអាយុចន្លោះពី២-១០ឆ្នាំចំនួន៩នាក់ និងពលករត្រឡប់មកពីប្រទេសថៃចំនួន២នាក់ផងដែរ។ ចំពោះករណីស្លាប់ជាស្រ្តីវ័យ៦៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ទន្ទឹមនឹងនេះ ក៏មានអ្នកជាសះស្បើយចំនួន២២នាក់ផងដែរ។
 
គិតត្រឹមពេលនេះ បាត់ដំបងមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន១៥២៥នាក់ ជាសះស្បើយចំនួន៧០០នាក់ ស្លាប់១០នាក់ និងកំពុងសម្រាកព្យាបាល៨១៥នាក់។
 
ខេត្តកោះកុង ឆ្លងថ្មី៩១នាក់ ជាសះស្បើយ៣៧នាក់
 
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួណ៩១នាក់នេះ មាន៤៥នាក់នៅស្រុកមណ្ឌលសីមា,២០នាក់ក្នុងស្រុកខេមរភូមិន្ទ និង២០នាក់នៅស្រុកស្រែអំបិល។ ក្រៅពីនេះជាអ្នកស្រុកបូទុមសាគរ,ស្រុកគិរីសាគរ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន៣៧នាក់ផងដែរ។

ខេត្តប៉ៃលិន មានអ្នកឆ្លងកូវីដ-១៩ចំនួន៤នាក់ថ្មី ជាសះស្បើយ៥នាក់

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤នាក់នេះ មាន១នាក់ ជាពលករត្រឡប់មកពីប្រទេសថៃ,២នាក់ ជាអ្នកដំណើរ មកពីខេត្តកំពង់ឆ្នាំង និងកណ្ដាល។ ចំណែកឯ ម្នាក់ទៀតជាអ្នកស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩។ ដោយឡែក អ្នកជាសះស្បើយទាំង៥នាក់នោះ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ និងបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com