ជាតិ
ឈើរឹបអូសជាង១ពាន់ម៉ែត្រគូប នឹងយកធ្វើក្តារមឈូសដាក់អ្នកស្លាប់ដោយសារកូវីដ-១៩
11, Jul 2021 , 3:14 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
រូបភាពពីហ្វេសប៊ុកផេកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
ភ្នំពេញ៖ កូវីដ-១៩ បន្តសម្លាប់ពលរដ្ឋខ្មែររាល់ថ្ងៃរហូតកើនដល់ជាង៩០០នាក់។ ក្រសួងបរិស្ថាន សម្រេចយកឈើដែលរឹបអូសបានពីឈ្មួញខុសច្បាប់ចំនួន១,៣៤៧ម៉ែត្រគូប ធ្វើជាក្ដារមឈូសសម្រាប់ដាក់សាកសពអ្នកស្លាប់ដោយសារកូវីដ-១៩។


 
បើតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន គិតចាប់ពីឆ្នាំ២០២០មក ក្រសួងបរិស្ថាន បានរឹបអូសឈើខុសច្បាប់ជាង១ពាន់ម៉ែត្រគូបពីជនល្មើសកាប់ព្រៃ ហើយយកមកធ្វើក្ដារមឈូសដាក់សាកសពអ្នកស្លាប់ដោយសារកូវីដ-១៩។ 
 
«ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ»។ នេះជាការលើកឡើងរបស់លោក ភក្រ្តា ដោយបន្តថា ក្រសួងបរិស្ថាន នឹងធ្វើក្ដារមឈូសផ្ដល់ជូនគណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ-១៩តម្កល់សពអ្នកជំងឺដែលទទួលមរណភាព។
 
តាមលោក នេត្រ ភក្រ្តា ដដែល ឈើដែលស្ថិតក្នុងក្របខណ្ឌក្រសួងបរិស្ថានបច្ចុប្បន្ន អាចមានលទ្ធភាពផលិតក្ដារមឈូសប្រមាណ១ពាន់ក្ដារមឈូស។ លោក បញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ កក្កដានេះ មន្ទីរបរិស្ថានខេត្តចំនួន១៧ដែលមានឈើស្រាប់ ផលិតបានក្ដាតមឈូសចំនួន៤០៥មឈូសហើយ និងបន្តការផលិតបន្ថែមទៀត៕ 


រូបភាពពីហ្វេសប៊ុកផេកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន


 រូបភាពពីហ្វេសប៊ុកផេកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន

Tag:
 ឈើរឹបអូស
 ក្ដារមឈូស
 នេត ភក្រ្តា
© រក្សាសិទ្ធិដោយ thmeythmey.com