កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ Donnarumma អ្នកចាំទីដំបូងបំផុតដែលឈ្នះពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍
× អ្នកចាំទី Gianluigi Donnarumma នៃក្រុមជើងឯកអ៊ីតាលី បានជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Euro 2020 ។
Gianluigi Donnarumma ជាអ្នកចាំទីតំបូងបំផុតដែលបានឈ្នះពាន Player of the Tournament ទៅការវិនិច្ឆ័យរបស់ក្រុមការងារបច្ចេកទេស UEFA។ កីឡាករអាយុ២២ឆ្នាំរូបនេះ លេងបាន៣៣ប្រកួត ហើយសង្គ្រោះបានបាល់២គ្រាប់នាអំឡុងពេលប៉េណាល់ទីកំណត់ឈ្នះចាញ់ជាមួយអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងព្រឹត្តិការណ៍ Euro 2020 Donnarumma លេងសរុបបាន៧១៦នាទី រក្សា Clean Sheets ៣លើក ធ្លាយគ្រាប់បាល់៤លើក និងសង្គ្រោះបាល់បាន៩លើក។ នេះបើតាមទិន្នន័យរបស់ UEFA។
ម្ចាស់ពានកីឡាករឆ្នើម៦លើកចុងក្រោយមាន Matthias Sammer (អាល្លឺម៉ង់) ឆ្នាំ១៩៩៦,Zinédine Zidane (បារាំង) ឆ្នាំ២០០០, Theodoros Zagorakis (ក្រិក) ឆ្នាំ២០០៤, Xavi Hernández (អេស្ប៉ាញ) ឆ្នាំ២០០៨, Andrés Iniesta (Spain) ឆ្នាំ២០១២ និង Antoine Griezmann (បារាំង) ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com