COVID-19
ជាតិ
កសិករខេត្តឧត្តរមានជ័យ វ័យ៧០ឆ្នាំម្នាក់ទៀត ជាមនុស្សទី៥លាន នឹងបានថវិកា១០លានរៀលពីសម្ដេច ហ៊ុន សែន
13, Jul 2021 , 12:21 pm        
រូបភាព
ភ្នំពេញ៖ លោកតា ណុប មាន វ័យ៧០ឆ្នាំ គឺជាមនុស្សទី៥លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ កក្កដានេះ។ សម្ដេច ហ៊ុន សែន នឹងផ្ដល់ថវិកា១០លានរៀល ដល់លោក ណុប មាន ដើម្បីជាការលើកទឹកចិត្ត។

 
តាមរយៈហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាំយកថវិកា និងសម្ភារៈផ្សេងទៀត ទៅប្រគល់ជូនលោកតា ណុប មាន ផ្ទាល់តែម្ដង។ លោកតា ណុប មាន ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ។
 
បើគិតត្រឹមតួលេខអ្នកចាក់វ៉ាក់សាំង៥លាននាក់នេះ បានន័យថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា សម្រេចបាន៥០ភាគរយហើយ នៃផែនការចាក់វ៉ាក់សាំងពលរដ្ឋយ៉ាងតិច១០លាននាក់នោះ។
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com