ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​សញ្ញា​គួរ​អោយ​ចាប់​អារម្មណ៍​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
14, Jul 2021 , 6:59 am        
រូបភាព
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​នៅពេល​ដែល​ឈាម​សំរាប់​ទៅ​ចិញ្ចឹម​ផ្នែក​មួយ​នៃ​ខួរក្បាល​ត្រូវបាន​កាត់ផ្តាច់ ឬ​ថយចុះ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ធ្វើអោយ​ជាលិការ​ខួរក្បាល​មិន​អាច​ទទួលបាន​អុកស៊ីសែន​តាម​តម្រូវការ​បាន​គ្រប់គ្រាន់ ។ ប្រការ​ដូច្នេះ​បើ​កើតឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​អាច​ធ្វើអោយ​កោសិការ​ខួរក្បាល​ស្លាប់​បាន ។​

 
 
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ត្រូវការ​ការសង្គ្រោះ​បន្ទាន់ ។ ការព្យាបាល​យ៉ាង​លឿន​គឺជា​ចំនុច​ដ៏​សំខាន់ ។ ការ​ដែល​មាន​សកម្មភាព​ជួយសង្គ្រោះ​ទាន់​ពេល​អាច​កាត់បន្ថយ​ការ​ខូច​ខាត់​របស់​ខួរក្បាល និង​ផលវិបាក​របស់​វា ។​
 
ចូរ​ពិនិត្យ​រោគសញ្ញា​ទាំងនេះ​ប្រសិនបើ​អ្នក​គិត​ថា​អ្នក ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​ប្រហែលជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ចូរ​ចំណាំ​ថា​នៅពេលដែល​រោគសញ្ញា​ចាប់ផ្តើម​កើតមាន មានន័យ​ថា ពួកគេ​ត្រូវតែ​មាន​ការព្យាបាល​ក្នុង​រយៈពេល​មួយ​ដ៏​យូរ ។​
 
 
– ពិបាក​ក្នុង​ការដើរ​៖ អ្នក​ប្រហែលជា​ធ្លាប់មាន​បញ្ហា​វិលមុខ បាត់បង់​លំនឹង​ក្នុង​ខ្លួន ឬ​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ភ្លាមៗ​តែម្តង់ ។​
 
 
– ពិបាក​ក្នុង​ការនិយាយ និង​យល់​៖ អ្នក​ប្រហែលជា​ធ្លាប់​មាន​ការច្រឡំ​នឹង​អ្វីមួយ ឬ​មិន​អាច​ពន្យល់​ពាក្យ​អ្វី​មួយ​បាន ។ ចូរ​ព្យាយាម​អាន​ឃ្លាដ​ដែល​អោយបាន​ច្រើន​ដង ។ ប្រសិនបើ​អ្នក​មិន​អាច​បាន​នោះ​អ្នក​ប្រហែលជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ហើយ ។​
 
 
– ស្ពឹក​ខ្លួន ឬ​មុខ​ម្ខាង​៖ អ្នក​ប្រហែលជា​មាន​បញ្ហា​ស្ពឹកៗ ខ្សោយ​មួយ​ចំហៀង​ខ្លួន ។ ចូរ​ព្យាយាម​លើ​ដៃ​ទាំងពីរ​របស់​អ្នក​ដាក់​លើ​ក្បាល​ក្នុងពេល​ព្រម​គ្នា ។ ប្រសិនបើ​ដៃ​ម្ខាង​ចាប់ផ្តើម​ធ្លាក់ចុះ​អ្នក​ប្រហែលជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ហើយ ។ ដូចគ្នានេះដែរ មាត់​មួយ​ចំហៀង​របស់​អ្នក​ប្រហែលជា​នឹង​ត្រូវ​ធ្លាក់​នៅ​ពេល​ញញឹម ។​
 
 
– ភ្នែក​អាច​មួយ​ចំហៀង ឬ​ទាំង​សងខាង​ពិបាក​ក្នុង​ការមើលឃើញ​៖ អ្នក​ប្រហែលជា​មាន​អាការៈ​ព្រិលភ្នែក ឬ​មើល​ឃើញ​របស់​អ្វី​ពីរៗ​ក្នុងពេល​ភ្លាមៗ ។​
 
 
– ឈឺក្បាល​៖ ការឈឺ​ក្បាល​នេះ​មានការ​ទាក់ទង​នឹង​ការ​ក្អួត វិលមុខ ឬ​វង្វេងវង្វាន់​ស្មារតី នេះ​ប្រហែល​ជា​សញ្ញា​សំរាប់​បញ្ជាក់​ពី​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com