អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន TF Motors ផ្តល់អាហារសុខភាពសម្រាប់បុគ្គលិកខ្លួនដើម្បីភាពស្រស់ស្រាយនៅកន្លែងការងារ
15, Jul 2021 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
អំឡុងការរីករាលដាលនៃជំងឺកូវីដ១៩នេះ មនុស្សទាំងអស់គឺតម្រូវឱ្យរក្សាគម្លាតសូម្បីតែគ្រួសារ ក្រុមការងារ ឬ មិត្តភក្តិ។ ពួកគេពិតជាត្រូវការការទំនាក់ទំនង ហើយជាពិសេសគឺអត្ថប្រយោជន៏សុខភាពពីសង្គម របស់ ពួកគេ ដើម្បីពង្រឹងការរស់នៅប្រចាំថ្ងៃ។ មានបុគ្គលិកជាច្រើនពិតជាត្រូវការអាហារូបត្ថម្ភសម្រាប់ផ្គត់ផ្គង់ ដល់ការធ្វើការងារ របស់គេក្នុងស្ថានភាពដ៏លំបាកនេះ។ សម្រាប់ក្រុមហ៊ុនដែលផ្តល់នូវអាហារូបត្ថម្ភនៅកន្លែងការងារ គឺពិតជាធ្វើឱ្យបុគ្គលិកទទួលបាននូវអារម្មណ៏ដែលមានតម្លៃ ព្រមទាំងមានភាពរីករាយនៅកន្លែងធ្វើការ។
 
TF Motors Cambodia ជាក្រុមហ៊ុនដ៏ធំមួយដែលទទួលបានសិទ្ធិក្នុងការនាំចូលផ្តាច់មុខនូវផលិតផលល្បីៗដូចជា ៖ រថយន្ត MG, រថយន្ត Maxus និង ម៉ូតូ Royal Enfield មកកាន់ទីផ្សារប្រទេសកម្ពុជា។ ដោយយល់ឃើញ ពីចំណុចសំខាន់សម្រាប់សុខភាពរបស់បុគ្គលិក ក្រុមហ៊ុនបានរៀបចំអាហារសុខភាពដែលជាប្រភេទអាហារថ្ងៃត្រង់ ដោយឡែកៗ ហើយជូនទៅបុគ្គលិកទាំងអស់ ហើយពួកគេបានញាំផ្សេងៗគ្នាដោយរក្សាគម្លាត។ ពួកគេក៏បានបង្កើតជាវីឌីអូខលខណៈពេលកំពុងញាំ ដើម្បីបង្កើនភាពស្និទ្ធស្នាល។ មើលទៅពិតជារីករាយព្រមទាំងទទួលបាននូវសុវត្ថិភាពនៅកន្លែងធ្វើការណាស់។


 
ចំណុចសំខាន់មួយទៀតដែលក្រុមហ៊ុន TF Motors សម្រេចផ្តល់ជូននូវអាហារសុខភាពដល់បុគ្គលិកពួកគេ គឺលើកទឹកចិត្តនិងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អផងដែរ។ ជាឧទាហរណ៏ ដើម្បីថែរក្សារបុគ្គលិកល្អរបស់ពួកគេ គឺអាចជំរុញឱ្យអ្នកទាំងអស់គ្នាបរិភោគនូវអាហារដែលមានសុខភាពល្អដូចជាផ្លែឈើនិងបន្លែធម្មជាតិ ព្រមទាំងអនុញ្ញាតឱ្យពួកគេទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។ ហើយមិនត្រឹមតែពួកគេអាចទទួលបានជម្រើសអាហារដែលមានសុខភាពល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវបរិបទការងារដ៏ល្អដែលតែងតែផ្តោតធ្ងន់ទៅលើការរស់នៅប្រកបដោយសុខភាពល្អ។
 
លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា៖ “យើងខ្ញុំនឹងផ្តល់ជូននូវអាហារសុខភាពដែលមានអត្ថប្រយោជន៏ច្រើនដើម្បីឱ្យបុគ្គលិកទទួលបាននូវសុខភាពល្អ ព្រមទាំងបង្ហាញពីការញាំអាហារដែលល្អៗដើម្បីជាការលើកទឹកចិត្តនិងជំរុញឱ្យការងាររបស់ពួកគេកាន់តែល្អប្រសើរឡើង ពីការទទួលបានពីអាហារសុខភាពដែលផ្តល់ជូនដោយក្រុមហ៊ុន TF Motors។ យើងខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលបុគ្គលិកទាំងអស់គឺមានសុខភាពល្អ ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនរបស់យើង ព្រមទាំងបន្តភាពរីកចម្រើនទៅមុខជាមួយគ្នា៕”


















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com