COVID-19
ជាតិ
រួមគ្នាជួយដល់មន្ទីរពេទ្យកុមារអង្គរដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩!
× មន្ទីរពេទ្យកុមារអង្គរ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកដំបូង ។ ការណ៍នេះ បានធ្វើឲ្យមានការ ព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាពនៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកផងដែរ ខណៈមន្ទីរពេទ្យកំពុង ខ្វះខាតថវិកាក្នុងការរៀបចំសម្ភារធ្វើតេស្តរហ័ស និងឯកសណ្ឋានពេទ្យ។
មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យព្យាបាលកុមារដោយឥតគិតថ្លៃមួយក្នុងខេត្តសៀមរាប ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មន្ទីរពេទ្យបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកដំបូងក្នុងរបស់ខ្លួន ប៉ុន្តែ ចំពោះការរកឃើញប៉ុន្មានករណី ខាងមន្ទីរពេទ្យមិនទាន់បានបញ្ជាក់នៅឡើយទេ។
មន្ទីរពេទ្យក៏កំពុងមានបញ្ហាកង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ។ លើសពីនេះ ឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ ដែលបំពាក់ឧបករណ៍សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ ដាច់ដោយឡែក ក៏កំពុងខ្វះខាតផងដែរ។
ហេតុនេះ មន្ទីរពេទ្យបានអំពាវនាវដល់សប្បុរសជន ជួយបរិច្ចាគដើម្បីជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍ប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល៕
Tag:
មន្ទីរពេទ្យកុមារអង្គរ
COVID-19 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com