COVID-19
ជាតិ
វត្តចំនួន៤ ត្រូវបានកំណត់ជាទីតាំងបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅភ្នំពេញ
17, Jul 2021 , 2:20 pm        
រូបភាព
រូបបច្ឆាក្នងវត្តមួយនៅរាជធានីភ្នំពេញ
រូបបច្ឆាក្នងវត្តមួយនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ វត្តអង្គតាមិញ វត្តគោកបញ្ជាន់ វត្តជន្លង់ម្លូ និង វត្តក្រាំងធ្នង់ ត្រូវបានកំណត់ជាទីតាំងសម្រាប់បូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។


មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានកំណត់យកវត្តចំនួន៤ រួមមាន វត្តអង្គតាមិញ និង វត្តគោកបញ្ជាន់ ស្ថិតនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ វត្តជន្លង់ម្លូ ស្ថិតនៅខណ្ឌកំបូល និងវត្តក្រាំងធ្នង់ នៅខណ្ឌសែនសុខ ធ្វើជាទីតាំងបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩។ សេចក្ដីជូនដំណឹងខាងលើ បន្ថែមថា ក្រុមគ្រួសារសពអាចយកសពដែលមន្រ្តីសុខាភិបាលបានវិចខ្ចប់រួច ទៅបូជានៅទីតាំងវត្តទាំង៤ខាងលើ ដោយអនុញ្ញាតឱ្យសាច់ញាតិចំនួន ១០នាក់ប៉ុណ្ណោះចូលរួមក្នុងពិធីបុណ្យសព។
 
សូមបញ្ជាក់ថា គិតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាង១ពាន់នាក់ហើយ៕  
 

Tag:
 COVID-19
  សព
  វត្ត
  បូជា
© រក្សាសិទ្ធិដោយ thmeythmey.com