ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្វែងយល់​ពី​រោគសញ្ញា​នៃ​ការបាត់បង់​ជាតិ​ទឹក​
18, Jul 2021 , 6:59 am        
រូបភាព
ការ​ខ្សោះ​ជាតិ​ទឹក គឺជា​ធម្មតា​ត្រូវ​បាន​គេ ចាត់​ទុក​ថា​ជា​ស្ថានភាព​មួយ​ដែល កើត​មាន​ដោយសារ​តែ ការ​បាត់បង់ ជាតិ​ទឹក នៅ​ក្នុង​ជាលិកា​នៃ​រាង​កាយ​។

 
មូលហេតុ​នៃ​ការ​បាត់បង់​ជាតិ​ទឹក
 
· ការ​កាត់​បន្ថយ​នូវ​ការ ទទួល​សារធាតុ​រាវ ចូល​ក្នុង​ខ្លួន​។
· ការ​បែកញើស​ច្រើន​ជ្រុល​។
· ជំងឺ​រាគ និង ការ​ក្អួត​។
 
ប្រភេទ និង រោគ​សញ្ញា​នៃ​ការ​បាត់បង់​ជាតិ​ទឹក
 
រោគ​សញ្ញា​ដែល​ចំបង​ជាងគេ នៃ​ការ​បាត់បង់​ជាតិ​ទឹក​នេះ​គឺ ការ​កើនឡើង​នៃ​ការ​ស្រេកទឹក​។ វា​អាស្រ័យ​ទៅ​លើ រោគ​សញ្ញា​ផ្សេង​ៗ​ដទៃ​ទៀត មនុស្ស​ម្នាក់​អាច​មាន ការ​បាត់បង់​ជាតិ​ទឹក​ក្នុង កម្រិត​ស្រាល​, មធ្យម និង ធ្ងន់ធ្ងរ​។
 
ការ​បាត់បង់​ជាតិ​ទឹក ក្នុង​កម្រិត​ស្រាល​។ រោគ​សញ្ញា នៃ​ការ​បាត់បង់​ជាតិ​ទឹក​ក្នុង​ដំណាក់កាល​នេះ​មាន​៖ មាន ការ​កើនឡើង​នៃ​ការ​ស្រេកទឹក​, មាត់​ស្ងួត​, នៅ​ដឹងខ្លួន ឬ មាន​ភាព​អន្ទះអន្ទែង និង មាន​បរិមាណ​ទឹកនោម​បញ្ចេញ ចោល ក្នុង​កម្រិត​ធម្មតា​។
 
ការ​បាត់បង់​ជាតិ​ទឹក ក្នុង​កម្រិត​មធ្យម​។ រោគ​សញ្ញា​នៃ​ការ​បាត់បង់​ជាតិ​ទឹក ក្នុង​ដំណាក់កាល​នេះ​មាន​៖ មានការ កើនឡើង​នៃ​ការ​ស្រេកទឹក​, មាត់​ស្ងួត​, មាន​សភាព​ងងុយគេង ឬ ឆាប់​ខឹង មាន ឬ ក៏​មិន​មានការ​កាត់​បន្ថយ នូវ បរិមាណ​នៃ​ការ​បញ្ចេញ​ចោល​របស់​ទឹកនោម​។ ចង្វាក់ជីពចរ​អាច​ដើរ​ញាប់ និង មានការ​ដកដង្ហើម​វែង​ៗ ។
 
ការ​បាត់បង់​ជាតិ​ទឹក ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។ រោគ​សញ្ញា​នៃ​ការ​បាត់បង់​ជាតិ​ទឹក ក្នុង​ដំណាក់កាល​នេះ​មាន​៖ មាត់​ស្ងួត និង មាន​បែកញើស​ស្អិត​ត្រជាក់​ចុងដៃចុងជើង​, អស់កំលាំង​, រមួលក្រពើ និង មានការ​កាត់​បន្ថយ​នូវ​បរិមាណ​នៃ​ទឹកនោម ដែល​ត្រូវ​បញ្ចេញ​ចោល​។ ចង្វាក់ជីពចរ​ដើរ​ញាប់ ហើយ​ការ​ដកដង្ហើម មាន​សភាព​ខ្សោយ​, ជ្រៅ និង ញាប់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com