ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​គ្រុនក្តៅ​បណ្តាលមកពី​មូលហេតុ​អ្វី​ទៅ ?
18, Jul 2021 , 6:59 pm        
រូបភាព
វា​ជា​រឿង​សំខាន់​ដើម្បី​ដឹង​ថា គ្រុនក្តៅ​ដោយ​ឯកឯង​មិនមែនជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​ជាធម្មតា​វា​ជា​រោគសញ្ញា​នៃ​បញ្ហា​មួយចំនួន​។​

 
​គ្រុនក្តៅ​មាន​មូលហេតុ​មួយចំនួន​ដូចជាៈ​
 
  • ការឆ្លង​មេរោគៈ គ្រុនក្តៅ​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ​។ គ្រុនក្តៅ​ជួយ​អោយ​ខ្លួន​ប្រឆាំង​ទប់ទល់​នឹង​ការឆ្លង​មេរោគ​ដោយ​ភ្ញោ​ច​លើ​ច​លន​ការការពារ​ពី​ធម្មជាតិ​។​
  • ការ​ស្លៀក​សម្លៀកបំពាក់​ច្រើន​ជាន់ៈ កុមារ ជាពិសេស​ក្មេង​ទើប​នឹង​កើត​, អាច​ក្តៅខ្លួន​ប្រសិន​បើ​ពួកគេ​ត្រូវបាន​គេ​ពាក់​សម្លៀក​បំពាក់​ច្រើនពេក ឬ​ស្ថិត​ក្នុង​បរិយាកា​សក្តៅ​ដោយសារតែ​ពួកគេ​មិនទាន់​គ្រប់គ្រង​សីតុណ្ហភាព​នៃ​ខ្លួន​អោយ​ដូច​ទៅ​នឹង​មនុស្ស​ធំ​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ដោយសារតែ​ការ​ក្តៅខ្លួន​ចំពោះ​ក្មេង​ទើបនឹង​កើត​អាច​បញ្ហា​ពី​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​, សូម្បី​តែ​កុមារ​ដែល​ស្លៀកពាក់​ច្រើន​ជាន់​ក៏ដោយ​, ត្រូវ​តែ​ត្រូវបាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​ថា​តើ​ពួកគេ​មាន​គ្រុនក្តៅ​ឬ​យ៉ាងណា​។​
  • ការចាក់​វ៉ាក់សាំងៈ ទារក និង​កុមារ​ជួនកាល​មាន​គ្រុនក្តៅ​តិចតួច​ក្រោយពី​ទទួល​វ៉ាក់សាំង​។​
  • ​នៅពេលណា​ដែល​គ្រុនក្តៅ​គឺជា​រោគសញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​
  • ​ពីមុន​, គ្រូពេទ្យ​បាន​ផ្តល់​ដំបូន្មាន​តែ​អោយ​ព្យាបាល​តែ​ភាព​ក្តៅ​មួយ​មុខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សព្វថ្ងៃនេះ​, ពួកគេ​បាន​ណែនាំ​អោយ​ពិចារណា​ទាំង​សីតុណ្ហភាព​ក្នុង​ខ្លួន និង​មូលហេតុ​ដទៃទៀត​។​
  • ​កុមារ​ដែល​សីតុណ្ហភាព​របស់​ពួកគេ​ទាប​ជាង​៣៨,៩​អង្សា​សេ ជារឿយៗ​មិន​តម្រូវ​អោយ​ប្រើ​ថ្នាំ​នោះទេ​ប្រសិន​បើ​ពួកគេ​មាន​សភាព​ធម្មតា​។ វា​មាន​ករណី​លើកលែង​ផងដែរ​ដូចជា ប្រសិនបើ​អ្នក​មាន​ក្មេង​អាយុ​តិចជាង​៣​ខែ​ក្រោយ​ពី​វាស់​សីតុណ្ហភាព​នៅ​នឹង​រន្ធ​គូថ​នោះ​គឺ​ខ្ពស់ជាង​៣៨​អង្សា​សេ​, សូម​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​។
 
សូម្បី​តែ​ការ​ក្តៅខ្លួន​តិចតួច​អាច​ជា​សញ្ញា​នៃ​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ​។​​ប្រសិន​បើ​កូន​របស់​អ្នក​នៅ​ចន្លោះ​ពី​៣​ខែ ទៅ​៣​ឆ្នាំ ហើយ​មាន​ការ​ក្តៅខ្លួន​លើសពី​៣៩​អង្សា​សេ​នោះ​, សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ថា​តើ​គាត់​ត្រូវ​ការពិនិត្យ​កូន​របស់​អ្នក​ឬទេ​។ ចំពោះ​កុមារ​ធំ​, សូម​ប្រាប់​ពី​អាកប្បកិរិយា និង​សកម្មភាព​នានា​ផង​ដែរ​។ ការមើល​ថា​តើ​កូន​របស់​អ្នកមាន​អាកប្បកិរិយា​របៀប​ណា នឹង​ផ្តល់​នូវ​គំនិត​មួយ​ចំនួន​ដែរ​ដែល​ថា​តើ​ជំងឺ​មិន​ធ្ងន់ធ្ងរ​គឺ​ជា​មូលហេតុ ឬថា​តើ​កូន​របស់​អ្នក​គួរតែ​ត្រូវបាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​ឬ​យ៉ាងណា​។​
​ជំងឺ​អាច​មិន​ធ្ងន់ធ្ងរ​ប្រសិន​បើ​កូន​របស់​អ្នកៈ​
 
  • នៅតែ​លេង​
  • នៅតែ​ញ៉ាំ និង​ផឹក​
  • នៅតែ​មាន​ចលនា និង​ញញឹម​ដាក់​អ្នក​
  • មាន​ពណ៌​ស្បែក​ធម្មតា​
  • មាន​សភាព​ធម្មតា​នៅពេល​ដែល​កម្តៅ​របស់​ពួក​គេ​ធ្លាក់​ចុះ​
​សូម​កុំ​បារម្ភ​ខ្លាំងពេក​អំពី​កូន​ដែល​ក្តៅ​ដែល​មិន​ចង់​ញ៉ាំ​អាហារ​នោះ​។ នេះ​គឺជា​រឿង​ទូទៅ​មួយ​ជាមួយ​នឹង​ការឆ្លង​មេរោគ​ដែល​បណ្តាល​អោយ​គ្រុនក្តៅ​នោះ​។ ចំពោះ​កុមារ​ដែល​នៅតែ​ផឹក និង​នោម​ធម្មតា​, ការ​មិន​ញ៉ាំ​ដូច​ធម្មតា​គឺ​ជា​រឿង​ធម្មតា​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com