ជាតិ
សុខភាព
វេជ្ជបណ្ឌិត២រូប បង្កើតកម្មវិធីប្រឹក្សាសុខភាពតាមអនឡាញឥតគិតថ្លៃ
18, Jul 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖  លោក និក ប៊ុនតុងយី និង លោក លឹម ដារ៉ាដេត បានបង្កើត កម្មវិធីប្រឹក្សា សុខភាពតាមអនឡាញ ឈ្មោះថា មីតដុកទ័រ។ «មីតដុកទ័រ» ជាកម្មវិធីមួយដែលអាចឱ្យពលរដ្ឋពិគ្រោះយោបល់ និងសួរសំណួរពាក់ព័ន្ធនឹងសុខភាព ទៅកាន់គ្រូពេទ្យជំនាញ តាមប្រព័ន្ធតេឡេក្រាមដោយសេរី និងឥតគិតថ្លៃ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូ ខាងក្រោមដូចតទៅ៖ 

 

«មីតដុកទ័រ» ត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំមកហើយ។ សហស្ថាបនិក មីតដុកទ័រលោក លឹម ដារ៉ាដេត បានឱ្យដឹងថា ការបង្កើតមីតដុកទ័រនេះ គឺក្នុងបំណងឱ្យពលរដ្ឋដែលនៅតំបន់ឆ្ងាយ ឬតាមបណ្ដាខេត្តដែលមានបញ្ហាសុខភាព អាចប្រឹក្សាជាមួយពេទ្យជំនាញបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ 
 
លោក ប៊ុន តុងយី សហស្ថាបនិកមីតដុកទ័រ បានឱ្យដឹងថារយៈពេលកន្លងមក មីតដុកទ័រ បានទទួលសំណួរពីពលរដ្ឋប្រមាណជាង៣ម៉ឺនសំណួរ ដែលភាគច្រើនជាសំណួរទាក់ទងនឹងជំងឺកូវីដ-១៩ និងជំងឺសើស្បែក។ បើតាមលោក ប៊ុនតុងយី   ក្រៅពីអាចជួយឱ្យអ្នកជំងឺពិគ្រោះសុខភាពហើយនោះ មីតដុកទ័រ ក៏បានជួយណាត់គ្រូពេទ្យជំនាញ ដល់អ្នកជំងឺដែលត្រូវព្យាបាលផងដែរ។  «បើនិយាយពីអត្ថប្រយោជន៍ច្រើនលើសលប់ ព្រោះនៅកម្ពុជាយើង គ្រូពេទ្យគឺមិនទាន់គ្រប់ចំនួនទេ។ បើយើងក្រឡេកទៅមើលផ្នែក គ្រូពេទ្យឯកទេសវិញ នៅតាមខេត្ត មិនសូវមានច្រើនទេ។ អ៊ីចឹងការបង្កើតមីតដុកទ័រនេះឡើង គឺចង់ជួយប្រជាពលរដ្ឋដែលមិនទាន់ទទួលយកសេវាកម្មគ្រូពេទ្យឯកទេសពេញលេញ។ ជាពិសេសនោះកាត់បន្ថយការធ្វើដំណើរ ការចំណាយ ការស្នាក់នៅ ដោយពេលខ្លះគាត់មកស្វែងរកគ្រូពេទ្យពិបាកទៅទៀត»។ នេះជាការបញ្ជាក់របស់ លោក ប៊ុនតុងយី៕ 
 

Tag:
 សម្ភាស
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com