ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
22, Apr 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«មជ្ឈការ»និង«វិមជ្ឈការ»មានន័យ និងការប្រើប្រាស់ខុសគ្នា។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

 
«មជ្ឈការ»មានន័យថាការគ្រប់គ្រង និងសិទ្ធិអំណាចធ្វើសេចក្តីសម្រេចនានាខាងផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុស្ថិតលើថ្នាក់ដឹកនាំកំពូលនៃរចនាសម្ព័ន្ធគ្រប់គ្រង។ ឧទាហរណ៍៖ រាល់ការបញ្ជាទិញលក់សន្លឹកហ៊ុននៅកម្ពុជាត្រូវធ្វើឡើងជាលក្ខណៈមជ្ឈការ ព្រោះដំណើរការនេះប្រមូលផ្តុំតែនៅក្នុងផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះ។ ពាក្យនេះមានន័យជាភាសាអង់គ្លេស និងភាសាបារំាងដូចគ្នាថាCentralization។ 
 
ចំណែក«វិមជ្ឈការ»មានន័យថា ការផ្ទេរសិទ្ធិអំណាច ធនធានហរិញ្ញវត្ថុ និងការទទួលខុសត្រូវពីស្ថាប័នថ្នាក់លើទៅស្ថាប័នថ្នាក់ក្រោមដើម្បីបំពេញមុខងារ និងភារកិច្ចនានា។ ឧទាហរណ៍៖ ការដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រថវិកាកម្មវិធី និងអង្គភាពថវិកា មានគោលបំណងផ្លាស់ប្តូរជាបណ្តើរៗនូវប្រព័ន្ធគ្រប់គ្រងថវិកាកម្ពុជាពីការផ្តោតលើធាតុចូល និងមជ្ឈការ ទៅផ្តោតលើលទ្ធផល និងវិមជ្ឈការដែលត្រូវសម្រេចឲ្យបាននៅឆ្នាំ២០២០។ 
 
ពាក្យនេះសរសេរជាភាសាអង់គ្លេស Decentralization និងសរសេរជាភាសាបារាំង Décentralisation៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com