ជាតិ
Euronews៖ បើស្ថានភាពកូវីដ-១៩ ធូរស្រាល កម្ពុជាជាគោលដៅទេសចរដែលមិនត្រូវមើលរំលង
× Euronews ក្នុងមាតិកា «ដំណើកម្សាន្ត» របស់ខ្លួន បានចាត់ទុកកម្ពុជាស្ថិតក្នុងចំណោម ប្រទេស/តំបន់តូចចំនួន៧ ដែលទេសចរមិនត្រូវមើលរំលង នៅពេលដែលស្ថានភាពកូវីដ-១៩ ធូរស្រាល។ ពេលណាកូវីដចប់? មិនមាន ចម្លើយនោះឡើយ ប៉ុន្តែ Euronews ក៏ដូចជា Stasher ដែលជាបណ្តាញគ្រប់គ្រងទិន្នន័យវ៉ាលិសដ៏ធំ ក្នុងពិភពលោក បានបង្ហាញពីលក្ខខណ្ឌដ៏សមប្រកបលើសក្តានុពលទេសចរណ៍របស់កម្ពុជា និងដែនដី៦ផ្សេងទៀត។
« រដូវក្ដៅរបស់កម្ពុជា ជារដូវត្រជាក់នៅអឺរ៉ុប វាជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ទេសចរ ក្នុងការស្រូប យកពន្លឺ ព្រះអាទិត្យនៅកម្ពុជា។ កម្ពុជាមានសីតុណ្ហភាពប្រហែល ៣០ អង្សានៅចន្លោះខែមេសា ដល់វិច្ឆិកា ដែលធ្វើឱ្យទេសចរណ៍ប្រទេសមួយនេះមានភាពទាក់ទាញគ្រប់ផ្នែកទាំងអស់ »។ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រ Euronews។
បណ្តាញទូរទស្សន៍ដ៏ធំនៅអឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅក្រុងលីយ៉ុង ប្រទេសបារាំង មួយនេះ បាន សរសេរបញ្ជាក់ថា បើទេសចរចង់ដើរកម្សាន្ត និងទស្សនា នៅតំបន់ទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ អ្នកដំណើរគួរទៅលេងនៅតំបន់អង្គរក្នងខេត្តសៀមរាប។ តែបើទេសចរចង់សម្រាកលម្ហែលើឆ្នេរខ្សាច់សក្បុស ទេសចរគួរជ្រើសរើសទៅកម្សាន្តនៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។
ក្រៅពីកម្ពុជា គោលដៅទេសចរណ៍៦ផ្សេងទៀតដែល Euronews និង Stasher បានណែនាំនោះរួមមាន ប្រទេសអ៊ុយរូហ្កាយ អាល់បានី ហ្ស៊កដានី ហ្គ្រើណាដ កោះសីស្ហែល និងក្រុងម៉ាកាវ ប្រទេសចិន៕
Tag:
ទេសចរណ៍
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com