ជាតិ
ពីនេះ ពីនោះ
«ទាយជ្ជទាន»មានន័យដូចម្តេច?
13, Jun 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«ទាយជ្ជទាន» គឺពាក្យដែលប្រើទាំងនៅក្នុងន័យសេដ្ឋកិច្ចផង និងក្នុងន័យហិរញ្ញវត្ថុផង។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

 
«ទាយជ្ជទាន» ក្នុងន័យសេដ្ឋកិច្ច មានន័យថា ធនធាន ឬកត្តាផលិតកម្មដែលប្រទេសមួយមានសម្រាប់ប្រើប្រាស់ ឬផលិតទំនិញ និងសេវាកម្ម។ ឧទាហរណ៍៖ ធនធានធម្មជាតិគឺជាទាយជ្ជទានរបស់កម្ពុជាដែលចូលរួមទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុកឲ្យមកវិនិយោគនៅក្នុងប្រទេស។
 
«ទាយជ្ជទាន»ក្នុងន័យហិរញ្ញវត្ថុ មានន័យថា មូលនិធិ ឬទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័ន បុគ្គល ឬក្រុមសម្រាប់គោលដៅជាក់លាក់អ្វីមួយ។ ឧទាហរណ៍៖ រដ្ឋាភិបាលកម្ពុជាបានផ្តល់ទាយជ្ជទានទៅធនាគារអភិវឌ្ឍន៍ជនបទដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅក្រៅប្រទេស៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com