ជាតិ
សុខភាព
ស្វែងយល់​ពី​រោគសញ្ញា​របស់​ជំងឺ មហារីក​សុដន់
22, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្វីខ្លះ​ជា​រោគសញ្ញា​របស់​ជំងឺ មហារីក​សុដន់​?

 
 នៅក្នុង​ដំណាក់កាល​ដំបូង​របស់​វា ជំងឺមហារីក​សុដន់ ជាធម្មតា គឺ​វា​គ្មាន​រោគសញ្ញា​អ្វី​នោះ​ទេ​។  នៅពេលដែល ដុំ​សាច់មាន​ការវិវត្តន៍ នោះ​អ្នក​អាច​នឹង​កត់សម្គាល់​ឃើញ​នូវ សញ្ញា​មួយ​ចំនួន​ដូចខាងក្រោម​នេះ ៖
 
·ដុំ​ពក នៅក្នុង​សុដន់ ឬ ស្ថិតនៅក្រោម​ក្លៀក ដែល​នឹង​ចាប់​មាន​បន្ត បន្ទាប់​ពី​វដ្ត​ឈាមរដូវ​របស់​អ្នក​។ វា​ជា រឿ​យៗ​គឺជា សញ្ញា​ដំបូង​ដែល​យើង​អាច​ដឹង​បាន ពី​ជំងឺ​មហារីក​។ ដុំ​ពក​ដែល​មាន​ទំនាក់ទំនង នឹង​ជំងឺ មហារីក​សុដន់ ជា​ធម្មតា​នោះ វា​មិន​មាន​សភាព​ឈឺចាប់​អ្វី​នោះ​ទេ ទោះបីជា​ពួក​វា​មួយចំនួន​អាច​នឹង ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា ឈឺ​ចាក់​ឆៀបៗ​ក៏ដោយ ។ ដុំ​ពក​ទាំងនេះ ជាធម្មតា​អាច​តាមដាន​ដឹង ដោយ​ការ ថត​ឆ្លុះ​មើល​សុដន់ មុនពេល​ដែល​ពួក​វា​អាច​ត្រូវបាន​មើលឃើញ ឬ មាន​អារម្មណ៍​ដឹង ។​
 
· មានការ​ហើមប៉ោង នៅ​ក្លៀក​។​
 
· មាន​ការឈឺចាប់ ឬ មាន​ភាព​តឹង​ណែន នៅក្នុង​សុដន់​។ ទោះបីជា​ដុំ​ពក​នេះ​អាច​នឹង​មិន​មាន​សភាព​ឈឺ ចាប់ ប៉ុន្តែ​ការឈឺចាប់ និង ភាព​តឹង​ណែន​នា​ពេល​ខ្លះ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​។​
 
· ស្នាម​សំប៉ែត ឬ ភាព​ពៀច​ដែល​ត្រូវបាន​កត់សម្គាល់​នៅលើ​សុដន់ អាច​ជា​ការចង្អុលបង្ហាញ​ពី ដុំ​សាច់ ដែល មិន​ត្រូវបាន​មើលឃើញ ឬ មាន​អារម្មណ៍​ដឹង​។​
 
· មាន​ការផ្លាស់ប្តូរ​ចំពោះ​ទំហំ​, រូបរាង​, ស្ថានភាព​សាច់ ឬ ក៏​កំដៅ​ដែល​មាន​នៅ​លើ​សុដន់​។ ភាព​ក្រហម​រោល ស្នាម​ខូង ដែល​មាន​សភាព​ដូចជា​សំបក​ផ្លែក្រូច អាច​ជា​សញ្ញា​នៃ​ការវិវត្តន៍​របស់​ជំងឺមហារីក​សុដន់​។​
 
· ការផ្លាស់ប្តូរ​ដែល​កើតមាន​ចំពោះ​ក្បាល​ដោះ មានដូចជា ការ​លឹប​ចូល​របស់​ក្បាលដោះ​, សភាព​ខូង ឬ រ​ម៉ាស់ ឬ អារម្មណ៍​ក្តៅក្រហាយ ឬ ក៏​មាន​ដំបៅ​រលួយ​។ ការឡើង​កន្ទួលរ​ម៉ាស់ នៃ​ក្បាលដោះ ក៏​អាច​ជា រោគសញ្ញា​របស់​ជំងឺ Paget’s ដែល​វា​ក៏​អាច​មាន​ទំនាក់ទំនង​ផង​ដែរ​ជាមួយ​នឹង ជំងឺមហារីក​សុដន់​ដែល មិនទាន់​ធ្វើ​ការកត់សម្គាល់​បាន​។​
 
· មាន​ការហូរ​ទឹក​ចេញពី​សុដន់ ក្នុង​សភាព​មិនធម្មតា ដែល​មាន​លក្ខណៈ​ថ្លា​, មាន​ឈាម ឬ មាន​ពណ៌​ផ្សេង ទៀត​។ ជា​ធម្មតា​វា​បណ្តាល​មកពី ដុំ​សាច់​ក្នុង​កម្រិត​ស្រាល ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​ដោយសារតែ ជំងឺ មហារីក នៅក្នុង​ករណី​ខ្លះ​ផង​ដែរ​។​
 
· មាន​សភាព​ដូច​គ្រាប់​ឃ្លី នៅក្រោម​ស្បែក​។​
 
· មាន​ផ្នែក​ណាមួយ មាន​សភាព​ខុសប្លែក​ពី​តំបន់​ផ្សេងទៀត នៅលើ​សុដន់​ណាមួយ ។

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com