កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាល់ទាត់ប្រេស៊ីល Formiga បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកជាលើកទី៧
21, Jul 2021 , 7:24 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ៖ជា យូគៀង
កីឡាការិនីបាលទាត់វ័យ ៤៣ឆ្នាំ Formiga របស់ប្រេស៊ីលបានក្លាយជាកីឡាការនីដំបូងគេ ដែលបានចូលរួមសម្រាប់ព្រឹត្តិការណ៍អូឡាំពិកជាលើកទី៧ របស់ខ្លួន ។ នាងបានជួយក្រុមជម្រើសជាតិនារីប្រេស៊ីលយកឈ្នះការប្រកួតជាមួយជម្រើសជាតិនារីប្រទេសចិនក្នុងលទ្ធផល  ៥-០ ក្នុងពូល F នាថ្ងៃទី២១ ខែកក្តដា នៃព្រឹត្តិការណ៍អូឡាំពិកលើកទី៣២នេះ។

កីឡាការនីរូបនេះ បង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជម្រើសជាតិប្រេស៊ីលចាប់តាំងពីឆ្នាំ ១៩៩៥ ក្នុងព្រឹត្តិការណ៍ World Cup ពេលនាងមានវ័យ ១៧ឆ្នាំ ។ ក្រោយមកនាងក៏បានចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ជាលើកដំបូងនៅពេលការប្រកួតវិញ្ញាសារផ្នែកបាល់ទាត់នារី ត្រូវបានបង្កើតឡើងនាអូឡាំពិកប្រទេសអាមេរិកឆ្នាំ ១៩៩៦។
 
Formiga រំពឹងបញ្ចប់អាជីពជាមួយការឈ្នះមេដាយមាសជាលើកដំបូង ខណៈរូបនាងផ្ទាល់ធ្លាប់ឈ្នះមេដាយប្រាក់កាលឆ្នាំ ២០០៤ និង ២០០៨ ។ ក្នុងឆ្នាំ ២០១៦ ព្រឹត្តិការណ៍អូឡាំពិក ដែលរៀបចំនៅក្នុងប្រទេសប្រេស៊ីល នាងបានត្រឹមខកចិត្តដោយទទួលបានមេដាយសំរិទ្ធ ដោយបានចាញ់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលនោះ។
 
សូមជម្រាបថា ក្រុមជម្រើសជាតិនារីប្រេស៊ីលនឹងត្រូវប្រកួតក្នុងពូល F ដែលពេលបច្ចុប្បន្ន កំពុងឈរលេខ១ មាន៣ពិន្ទុ ខណៈប្រទេសហូឡង់ ឈរលេខ២មាន ៣ពិន្ទុ ហ្សាំប៊ី ឈរលេខ៣ និង ចិនឈរលេខ៤ ដោយគ្មានពិន្ទុនៅឡើយ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com