COVID-19
ជាតិ
COVID-19៖ ឆ្លង​ថ្មី​៨១១​នាក់ទៀត ​ធ្វើឱ្យកម្ពុជាមានអ្នកឆ្លងសរុប​ជាង៧ម៉ឺននាក់
22, Jul 2021 , 11:46 am        
រូបភាព
រូបភាព៖រដ្ឋបាលខេត្តព្រៃវែង
រូបភាព៖រដ្ឋបាលខេត្តព្រៃវែង
​មនុស្ស​ចំនួន ៨១១នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ៣០០​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៧៩៨​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន២០នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៧០ ៤១៩​នាក់ ក្នុងនោះ អ្នកជា​សះស្បើយ​មាន ៦២៥៧៧​នាក់ និង​ស្លាប់​សរុប ១១៨៨​នាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com