អត្ថបទពាណិជ្ជកម្ម
ស្នាក់ការតាំងបង្ហាញរថយន្ត ASTON MARTIN បើកសម្ពោធជាផ្លូវការហើយនៅកម្ពុជា
23, Jul 2021 , 10:29 am        
រូបភាព
លោក Flavien Simon អ្នកគ្រប់គ្រងផ្នែកលក់ប្រចាំ Aston Martin Phnom Penh និងលោក Mr. Abarajithan Selvakumar ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន HGB Group ចូលរួមកាត់ខ្សែបូរពិធីសម្ពោធអគារបង្ហាញរថយន្ត Aston Martin Phnom Penh
លោក Flavien Simon អ្នកគ្រប់គ្រងផ្នែកលក់ប្រចាំ Aston Martin Phnom Penh និងលោក Mr. Abarajithan Selvakumar ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន HGB Group ចូលរួមកាត់ខ្សែបូរពិធីសម្ពោធអគារបង្ហាញរថយន្ត Aston Martin Phnom Penh
ASTON MARTIN ភ្នំពេញ ជាស្នាក់ការរបស់ ASTON MARTIN នៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងថ្មី ត្រូវបានបង្កើតឡើងដោយមានគោលបំណងដ៏ពិសេស។
ភ្នំពេញ ខែកក្កដាឆ្នាំ ២០២១៖ ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការ នូវស្នាក់ការតាំងបង្ហាញថ្មីរបស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន។ Aston Martin Phnom Penh បានបើកទ្វាររបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០។ ការបើកសម្ពោធជាផ្លូវការ ត្រូវបានពន្យារពេលដោយសារ មានការរឹតត្បិតមួយចំនួន នៅរយៈពេលខុសៗគ្នា ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
 
ស្នាក់ការតាំងបង្ហាញដែលមានទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញពីស្លាកសញ្ញា និងអត្តសញ្ញាណសាជីវកម្មបច្ចុប្បន្ន របស់ Aston Martin ដែលបង្ហាញពីបរិយាកាសលម្ហែកាយ ប៉ុន្តែក្នុងសភាពដ៏ទំនើប។ កន្លែងផ្ទុករថយន្តចំនួន ៤គ្រឿង ផ្តល់ជូននូវរថយន្តម៉ាក DBX SUV ស៊េរីថ្មីៗ ដែលជាប្រភេទរថយន្តស្ព័រម៉ាក Aston Martin ដែលមានគ្រប់ស៊េរី ក៏ដូចជាសាលបង្ហាញពីលក្ខណៈពិសេស របស់រថយន្តសម្រាប់អតិថិជន ដែលមានទាំងស្តង់ដារ និងជម្រើសពីសេវាកម្មផ្ទាល់ខ្លួន ដែលមានតែមួយគត់ របស់ Aston Martin ដែលហៅថា  "Q by Aston Martin"  ដែលជាកន្លែងតាំងរថយន្តផង   ទីកន្លែងប្រគល់រថយន្តជាលក្ខណៈឯកជនផង និងទីតាំងដ៏ទំនើបថ្មីបំផុត សម្រាប់សេវាកម្មក្រោយការលក់ផងដែរ ។
 
លោក Roberto Carlos De Silva នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា៖“ យើងមានសេចក្តីរំភើបណាស់ ដែលបានប្រកាសពីការបើកដំណើរការជាផ្លូវការ ស្នាក់ការតាំងបង្ហាញរថយន្ត Aston Martin ថ្មីនេះ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់ក្រុមហ៊ុន HGB Group ហើយយើងសូមថ្លែងអំណរគុណ ចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ចំពោះការទុកចិត្ត និងការគាំទ្រពួកយើង ដែលជួយឱ្យយើងឈានមកដល់ចំណុចនេះ។ យើងកំពុងទន្ទឹងរង់ចាំ ឆ្នាំដ៏ជោគជ័យនាពេលខាងមុខ និងឱកាសដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៃភាពជាម្ចាស់របស់រថយន្ត Aston Martin ដល់អតិថិជនជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។"
 
លោក Nancy Chen នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សម្រាប់រថយន្ត Aston Martin មានប្រសាសន៍ថា៖“ ជាមួយនឹងការបើកដំណើរការស្នាក់ការតាំងបង្ហាញ នៅក្នុងប្រទេសកម្ពុជា  យើងសង្ឃឹមថា យើងនឹងបានឃើញរថយន្ត Aston Martin ជាច្រើនទៀតនៅតាមដងវិថីដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ តាងនាមឱ្យក្រុមហ៊ុន Aston Martin ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លាង ហួត ប្រធានក្រុមហ៊ុន HGB Group លោក Roberto Carlos De Silva និងក្រុមការងាររបស់លោក ចំពោះការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះម៉ាករថយន្តដ៏ល្បីមួយនេះ។ ខ្ញុំជឿជាក់ថា យើងនឹងបង្កើតទំព័រថ្មីដ៏រំភើបទាំងអស់គ្នា ក្នុងប្រទេសកម្ពុជា សម្រាប់រថយន្ត Aston Martin ។
 

ការរៀបចំអគារតាំងបង្ហាញរថយន្ត Aston Martin Phnom Penh សម្រាប់ពិធីបើកសម្ពោធជាផ្លូវការ

 

អំពី Aston Martin Lagonda៖

ម៉ាកសញ្ញា Aston Martin Lagonda គឺជាការផលិតរថយន្តប្រណិត ដែលផ្តោតលើការបង្កើតរថយន្ត និងរថយន្តប្រភេទ SUV ពិសេសផ្តាច់មុខ។ ម៉ាករថយន្ត Aston Martin ដ៏ល្បីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ ភាពច្នៃប្រឌិត និងការរចនាម៉ូតដែលមិនចេះហួសសម័យកាល ទៅតាមពេលវេលា ដើម្បីផលិតម៉ូតដែលរួមមាន Vantage, DB11, DBS Superleggera និងប្រភេទ SUV ថ្មី នោះគឺ DBX ។ ដោយមានមូលដ្ឋាននៅ Gaydon ប្រទេសអង់គ្លេស Aston Martin Lagonda រចនា បង្កើត និងនាំចេញរថយន្តដែលត្រូវបានលក់នៅក្នុងប្រទេសចំនួន ៥៥ ជុំវិញពិភពលោក។
 
ម៉ាក Lagonda ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ និងAston Martin ក្នុងឆ្នាំ ១៩១៣។ ម៉ាកទាំងពីរនេះបានរួមគ្នានៅឆ្នាំ ១៩៤៧ នៅពេលដែលម៉ាកទាំងពីរត្រូវបានទិញដោយលោក David Brown ។
 
សម្រាប់ព័ត៌មានបន្ថែម:
Flavien Simon
Sales Manager, Aston Martin Phnom Penh
ទូរស័ព្ទ: +85595 666 910
អ៊ីមេល: [email protected]
 
Sundee Vinas
Head of Marketing, Aston Martin Phnom Penh
ទូរស័ព្ទ: +85595 777 049
អ៊ីមេល: [email protected]
គេហទំព័រ៖ www.astonmartin.com/media
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com