អត្ថបទពាណិជ្ជកម្ម
តម្លៃចាប់ផ្តើមពី249$ ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S ផ្តល់ភាពអស្ចារ្យជាច្រើនលើសពីការរំពឹងទុក
23, Jul 2021 , 6:49 pm        
រូបភាព
ភ្នំពេញ៖ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ - ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រចាំប្រទេសកម្ពុជា ទើបតែប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា Redmi Note 10S ។ ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់នូវកាមេរ៉ាទំហំ 64MP ដែលល្អបំផុតសម្រាប់អ្នកដែលចូលចិត្តការកម្សាន្ត និងការថតរូបភាព។ ស្មាតហ្វូននេះបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Xiaomi ក្នុងការផ្តល់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននេះ។
 
ការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀប នៅលើស្មាតហ្វូនថ្នាក់កណ្តាល ជាមួយនឹងការផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត ក្នុងការប្រើប្រាស់នោះ ស្មាតហ្វូន Redmi Note 10S នេះបំពាក់នូវអេក្រង់ដែលមានទំហំ 6.43” AMOLED DotDisplay ធំទូលាយក្នុងការប្រើប្រាស់បំផុត។ បើធៀបជាមួយនឹងស្មាតហ្វូន Redmi Note 19S នេះ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការឌីស្សាញរូបរាងថ្មីកាន់តែប្លែក និងទាក់ទាញបំផុតជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង បច្ចេកវិទ្យាសាកថ្ម 33W fast charging, 360-degree light sensor និង Speakers ភ្លោះផងដែរ។ ស្មាតហ្វូន Redmi Note 10S នេះមាន 3 ពណ៌យ៉ាងទាក់ទាញក្នុងការជ្រើសរើសនោះគឺ ពណ៌ប្រផេះ Onxy Gray ពណ៌សគុជ Pebble White និងពណ៌ទឹកសមុទ្រ Ocean Blue ផងដែរ។
 




ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S នេះមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហម 64MP, 8MP ultra-wide angle សម្រាប់ការថតរូបភាពជាក្រុម, 2MP macroសម្រាប់ថតរូបភាព Closeups និង 2MP depth sensor សម្រាប់ថតរូបភាពប្រភេទ portraits ។ កាមេរ៉ាគោល 64MP របស់ស្មាតហ្វូននេះគឺមានបំពាក់នូវមុខងារ Pro time-lapse និងជាច្រើនទៀតដូចជា slow motion, night mode ជាដើម។
 
ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លា MediaTek Helio G95 ដែលធ្វើអោយការលេងហ្គេមគឺលឿនជាងមុន និងការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ និង GPU ហើយវាមានល្បឿន Clock Speed ដល់ទៅ 900MHz ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S នេះមានទំហំ 8GB+128GB ដែលមានតម្លៃទាក់ទាញបំផុតគឺត្រឹមតែ 249$ ប៉ុណ្ណោះ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅតាមហាងចែកចាយរបស់ក្រុមហ៊ុន Xiaomi ទាំងអស់នៅក្នុងប្រទេសកម្ពុជា។






 
ជាមួយនឹងតម្លៃចាប់ផ្តើមពី 249$ ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S ផ្តល់នូវភាពអស្ចារ្យជាច្រើនដែលលើសពីការរំពឹងទុករបស់អ្នក៕
 
 
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 10S
  Redmi Note 10S
អេក្រង់                                                 6.43” AMOLED DotDisplay
កាមេរ៉ាខាងក្រោយ                                 64MP wide-angle camera
8MP ultra-wide angle camera
2MP macro camera
2MP depth sensor
កាមេរ៉ាខាងមុខ                                 13MP 
វិមាត្រ និងទម្ងន់                                 160.46mm x 74.5mm x 8.29mm
178.8g
បន្ទះឈីប MediaTek Helio G95
ម៉េមូរី                                                        RAM+ROM LPDDR4X
UFS                                                          2.2
ប្រព័ន្ធសំឡេង                                          3.5mm headphone jack
Hi-Res Audio certification
ប្រព័ន្ធសុវត្ថិភាព                                  ប្រព័ន្ធស្កេនក្រយៅដៃនៅចំហៀង
ការសាកថ្ម                                          5,000mAh 
33W wired fast charging
ការតភ្ជាប់ទំនាក់ទំនង                          Dual SIM
IR blaster
ទំហំ                                                          8GB+128GB
ពណ៌                                                  Onyx Gray
Pebble White
Ocean Blue






 
 
 (អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com