ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Osaka ដុតភ្លើងគប់ នាពិធីបើកអូឡាំពិកតូក្យូឆ្នាំ២០២០
24, Jul 2021 ,
10:35 am
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka ទទួលបានកិត្តិយសជាអ្នកកាន់ និងអុជភ្លើងគប់អូឡាំពិក នាពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ផ្លូវការ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ស្របពេលការប្រកួតដំណើរការជាមួយនឹងរោគរាតត្បាតកូវីដ-១៩ ភ្លើងគប់ដែល Osaka អុជ ត្រូវបានគេចាត់ទុកថា ជាពន្លឺនៃក្តីសង្ឃឹមនៃព្រឹត្តិការណ៍កីឡារដូវក្តៅលើកទី៣២នេះ។
អត្តពលិករបស់ប្រទេសនីមួយៗបានកាន់ទង់ជាតិរបស់ខ្លួន និងទង់សញ្ញាអូឡាំពិក ដើរដង្ហែជុំវិញកីឡដ្ឋានអូឡាំពិកក្នុងក្រុងតូក្យូ ប្រទេសជប៉ុន នាពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិក ដែលមិនត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលរួម។
កីឡាការិនីវាយកូនជប៉ុន Naomi Osaka កាន់ និងអុជភ្លើងគប់អូឡាំពិកនាពិធីបើកកម្មវិធីកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកឡើងក្នុងវិធីបើកនោះថា «ថ្ងៃនេះជាពេលវេលានៃក្តីសង្ឃឹម»។ លោក Bach ស្នើអត្តពលិក អ្នកចូលរួមទាំងអស់ រួបរួមគ្នា បន្តការប្រកួតប្រជែងជាមួយក្តីស្រឡាញ់ ពីព្រោះអ្នកទាំងអស់គ្នាស្ថិតនៅទីនេះជាមួយគ្នា ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Naomi Osaka
Olympic
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម