ជាតិ
សង្គមជាតិ
ជនជាតិវៀតណាម និងខ្មែរ៥នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនជាង១០០គីឡូ
24, Jul 2021 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ ជនជាតិខ្មែរ និងវៀតណាមចំនួន៥នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀនចំនួន១៥៦គីឡូក្រាម នៅទីតាំងកែច្នៃ និងផលិតគ្រឿងញៀនមួយកន្លែង នៅសង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា។



បើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរបានប្រមូលវត្ថុតាង និងសារធាតុញៀនជាច្រើន ដូចជា សារធាតុអ៊ិចស្តាស៊ី១០១គីឡូក្រាម,កាទីណូន៣៩គីឡូក្រាម,មេតំហ្វេតាមីន១៤គីឡូក្រាម, កេតាមីន១១២.៨១ក្រាម,កេតាមីន១១២.៨១ក្រាម,សារធាតុគិមីផ្សំ(រាវ) អាសេតូន៦គីឡូក្រាម និងសម្ភារៈមធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀនជាច្រើនទៀត។

បច្ចុប្បន្នអាជ្ញាធរបានកសាងសំណុំរឿងរបស់ជនសង្ស័យទាំង៥នាក់ និងយកវត្ថុតាង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។

គូសបញ្ជាក់ថា គិតត្រឹមឆមាសទី១នៃឆ្នាំ២០២១ កម្លាំងមានសមត្ថកិច្ចបានរឹបអូសគ្រឿងញឿនដែលចរាចរណ៍ទូទាំងប្រទេស បាន៧៥៤គីឡូក្រាម ដោយគិតជាទឹកប្រាក់ស្មើនឹង៧,៥លានដុល្លារ។

កាលឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង១ម៉ឺនករណី និងឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ រួមទាំងរឹបអូសគ្រឿងញៀនបានជាង៣តោន៕





Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com