ជាតិ
សង្គមជាតិ
សៀមរាបស្ថិតក្នុងចំណោមទីតាំងដ៏អស្ចារ្យទាំង១០០ ក្នុងឆ្នាំ២០២១ របស់ទស្សនាវដ្តី Time
24, Jul 2021 , 4:59 pm        
រូបភាព
ដោយ:
 
ទស្សនាវដ្ដី Time បានចុះផ្សាយទីតាំងដ៏អស្ចារ្យទាំង ១០០ ក្នុងពិភពលោក (THE WORLD’S GREATEST PLACES OF 2021: 100 extraordinary destinations to explore)។ ខេត្តសៀមរាប ស្ថិតក្នុងផ្នែក សត្វព្រៃ និងអច្ឆរិយភាព (Wildlife and Wonders) ក្នុងចំណោមទីតាំងទេសចរណ៍ដ៏អស្ចារ្យទាំង១០០នោះ។


 
ទស្សនាវដ្តី Time បានចុះផ្សាយថា ខេត្តសៀមរាប ជាទីក្រុងនៃប្រាសាទបុរាណ។ តាមដងផ្លូវទៅប្រាសាទ មានធម្មជាតិខៀវស្រងាត់។ ក្រៅពីប្រាសាទ ទេសចរក៏អាចជិះកង់ នៅលើផ្លូវដ៏ធំ ដែលមានព្រៃអមសងខាង។ ទេសចរ នឹងឃើញសត្វព្រៃ និងសត្វទោច លោតពីដើមឈើមួយទៅដើមឈើមួយទៀត។
 
បន្ថែមពីនេះ ផ្លូវចូលពីខាងលិច
និងកំណាត់ផ្លូវប្របកសិន្ធុខាងលិច ត្រូវបានរៀបចំទុកសម្រាប់ថ្មើរជើងនិងអ្នកជិះកង់។
ជាមួយសួនផ្កា ស្មៅ រុក្ខជាតិតូចធំ ដាំលម្អចម្រុះគ្នាបន្ថែមទៀតនោះ នឹងធ្វើឱ្យទេសចរមានអារម្មណ៍សប្បាយរីករាយ
និងអាចផ្ដិតយករូបភាពសម្រស់រមណីយដ្ឋានអង្គរបានដោយរីករាយ។
 
ទស្សនាវដ្តី Time បានបន្ថែមទៀតថា នៅក្នុងក្រុងសៀមរាប ទេសចរ អាចភ្លក់រស់ជាតិស្រាក្រឡុក ដែលមានក្រុមតន្រ្តី កំដរ និង បរិភោគអាហារធម្មជាតិនៅតាមដងផ្លូវ។ ក្រៅពីកម្ពុជា Time បានលើកឡើងពីទីកន្លែង ៩៩ទៀត ក្នុងប្រទេសថៃ វៀតណាម ជប៉ុន ហ្វីលីពីន សឹង្ហបុរី អ៊ីតាលី ​និងប្រទេសមួយចំនួនទៀត។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ គេហទំព័រ Euronews និង
Stasher ក៏បានចាត់ទុកកម្ពុជា ក្នុងចំណោមតំបន់/ប្រទេសតូចៗ
ចំនួន៧ ដែលទេសចរគួទៅកម្សាន្ត ពេលស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលផងដែរ៕
 
 



© រក្សាសិទ្ធិដោយ thmeythmey.com