ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទសម្ភាសន៍
មន្ទីរពេទ្យកុមារអង្គរ ខ្វះថវិកា១លានដុល្លារទៀតសម្រាប់ព្យាបាលកុមារនៅឆ្នាំ២០២១
24, Jul 2021 ,
8:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ វិបត្តិជំងឺកូវីដ-១៩ ជាបញ្ហាប្រឈមខ្លាំងសម្រាប់ការរៃអង្គាសថវិកាទាំងក្នុង និងក្រៅប្រទេស ដើម្បីដំណើរការការព្យាបាលក្នុងមួយឆ្នាំៗ នៅមន្ទីរពេទ្យកុមារអង្គរ។ ក្នុងឆ្នាំ២០២១ នេះ មន្ទីរពេទ្យដែលព្យាបាលកុមារឥតគិតថ្លៃនេះ នៅខ្វះខាតថវិកាសរុបប្រមាណ១លានដុល្លារបន្ថែម ដើម្បីបង្រ្គប់ការចំណាយពេញមួយឆ្នាំ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភាក្រ្ដា នាយកមន្ទីរពេទ្យកុមារអង្គរ ដូចតទៅនេះ
នៅដើមខែ កក្កដា កន្លងទៅ មន្ទីរពេទ្យកុមារអង្គរ បានអំពាវនាវសុំជំនួយសប្បុរសធម៌នានា ក្រោយមន្ទីរពេទ្យរកឃើញអ្នកជំងឺជាកុមារ២នាក់ វិជ្ជមានជំងឺកូវីដ-១៩។ ភ្លាមៗ មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យនេះ ដើម្បីមានធនធានរៀបចំសម្រាប់ព្យាបាល ក៏ដូចជាទប់ស្កាត់ករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យ។ តាមរបាយការណ៍របស់មន្ទីរពេទ្យ គិតត្រឹមថ្ងៃទី២៣ កក្កដា ថវិកាឧបត្ថម្ភទាំងអស់សរុបជិត៨ម៉ឺនដុល្លារ រួមនិងឧបករណ៍តេស្ដរហ័សចំនួន៤ពាន់។
នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភាក្រ្ដា
ក្រៅពីបញ្ហាខាងលើនេះ មន្ទីរពេទ្យកុមារអង្គរ ក៏នៅជួបបញ្ហាវិបត្តិថវិកាសម្រាប់ចាយវាយប្រចាំឆ្នាំទៀតផងដែរ។ តាមនាយកមន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០២១ នេះ មន្ទីរពេទ្យនៅខ្វះថវិកាប្រមាណ១លានដុល្លារទៀតសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យ។ មកដល់ពេលនេះ មន្ទីររកបានថវិកាចំនួន ៤,៥លានដុល្លារ លើថវិកាសរុប ៥,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាផែនការចំណាយប្រចាំឆ្នាំ២០២១។ លោក ងួន ច័ន្ទភាក្រ្ដា បញ្ជាក់ថា មន្ទីរពេទ្យបានខិតខំកាត់បន្ថយការងារខ្លះៗ ដើម្បីបន្ធូបន្ថយថវិកាចំណាយប្រចាំក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ ខណៈពេលមុនៗ មន្ទីរពេទ្យចាយអស់ប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងដោយអ្នកថតរូបជនជាតិជប៉ុនមួយរូប ដែលមានបំណងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឱ្យទទួលបានសេវាព្យាបាលមួយតាមស្ដង់ដា និងដោយក្ដីអាណិតស្រឡាញ់។ តាំងពីឆ្នាំ១៩៩៨ មក មានកុមារជិត៣លាននាក់ហើយ ដែលទទួលបានការព្យាបាល និងថែទាំក្នុងមន្ទីរពេទ្យនេះ។ ក្នុងឆ្នាំ២០២០ កន្លងទៅ មានកុមារសរុប ជិត១០ម៉ឺននាក់ ដែលចូលព្យាបាល និងពិនិត្យជំងឺក្នុងមន្ទីរពេទ្យមួយនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម