កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីតេក្វាន់ដូថៃ Wongpattanakit ឈ្នះមេដាយមាសអូឡាំពិក
24, Jul 2021 , 8:13 pm        
រូបភាព
កីឡាការិនីតេក្វាន់ដូថៃ Wongpattanakit Panipak បានឈ្នះមេដាយមាសក្នុងទម្ងន់ក្រោម៤៩គីឡូក្រាម នាការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅថ្ងៃទី២៤ ខែកក្កដានេះ។

 
នៅវគ្គ១៦នាក់ Wongpattanakit បានយកឈ្នះកីឡាការិនីអ៊ីស្រាអែល Semberg Abishag ហើយបន្តយកឈ្នះកីឡាការិនីវៀតណាម Truong Thi Kim Tuyen នៅវគ្គ៨នាក់ចុងក្រោយ។
 
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីថៃរូបនេះ បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះជប៉ុន Yamada Miyu មុននឹងប្រជែងឈ្នះមេដាយមាសលើកីឡាការិនីអេស្ប៉ាញ Cerezo Iglesias Adriana ក្នុងលទ្ធផល ១១-១០៕
 

Tag:
 Tokyo Olympics
© រក្សាសិទ្ធិដោយ thmeythmey.com