COVID-19
ជាតិ
ជនបរទេសជាង ១ពាន់នាក់នៅសៀមរាប បានចាក់វ៉ាក់សាំងកូវីដ-១៩
25, Jul 2021 , 2:36 pm        
រូបភាព
ជនបរទេសដែលទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ជនបរទេសដែលទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យជនបរទេសរស់នៅក្រុងសៀមរាប ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ តាំងពីថ្ងៃទី២០ កក្កដា។ ៥ថ្ងៃនេះ មានជនបរទេសសរុប ១,៦២៦នាក់ ក្នុងនោះស្រី ៤៩៣នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង។

 
អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ លោក លឹម ហេង បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងបន្តរហូតទាល់តែអស់ សម្រាប់ជនបរទេសដែលបានចុះឈ្មោះនៅរដ្ឋបាលក្រុងនេះ។ 
 
សូមបញ្ជាក់ថា ខេត្តសៀមរាបបានចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ពលរដ្ឋក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ កក្កដា មក ហើយរហូតមកដល់ពេលនេះ យុទ្ធនាការនេះបានរៀបចំនៅតាមបណ្ដាស្រុកនានាក្នុងខេត្ត ខណៈដែលជំងឺកូវីដ-១៩ បានរាលដាលតាមសហគមន៍គួរឱ្យបារម្ភ៕
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com