ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
«ដើមព្នៅ, រាំងសាប និងទ្រាំង» ជារុក្ខជាតិ ដែលពលរដ្ឋខ្មែរជឿថា«នាំសេចក្ដីសុខដល់ការរស់នៅ»
25, Jul 2021 ,
6:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ដើមព្នៅ រាំងសាប ទ្រាំង ជារុក្ខជាតិដែលត្រូវបានប្រជាពលរដ្ឋខ្មែរជំនាន់មុនស្គាល់ និងជឿជាក់ថា អាចជួយការពារ និងនាំសេចក្តីសុខ សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងសេចក្តីសុខផ្នែកផ្លូវចិត្ត។ ក្រៅពីដើមឈើ៣ ប្រភេទនេះនៅមានរុក្ខជាតិផ្សេងៗទៀតក៏ត្រូវបានគេគោរព និងប្រតិបតិ្តតាមស្រុកភូមិ និងទម្លាប់បន្តរៀងមក។
នៅក្នុងប្រទេសកម្ពុជាមានរុក្ខជាតិច្រើនប្រភេទ មានខ្លះគេអាចយកធ្វើជាឱសថព្យាបាលរោគ មនុស្ស សត្វ ប្រភេទខ្លះអាចធ្វើជាបន្លែសម្រាប់បរិភោគ និងយកបូជាតាមបែបសាសនាជាដើម។ ពលរដ្ឋភាគច្រើនដឹង និងបានស្គាល់តៗគ្នា និងមានជំនឿជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន។
ដើមព្នៅ៖ ជារុក្ខជាតិមួយប្រភេទ ដើមមានបន្លាស្រួចៗប្រហែលបន្លាក្រសាំង ស្លឹកមានឆែកបី ច្រើនដុះនៅតាមទីតាំងដែលមានបុរាណដ្ឋាន ដូចជាតាម ប្រាសាទនានា និងទីវត្តអារាមមានវ័យចំណាស់។ ដើមព្នៅដុះដោយកម្រ មិនសូវមានអ្នកស្គាល់ និងដឹងពីអត្ថប្រយោជន៍របស់រុក្ខជាតិប្រភេទនេះទេ។
ដើម និងស្លឹកព្នៅ
បច្ចុប្បន្នអ្នកស្គាល់ដើមប្រភេទនេះ ភាគច្រើនជាអ្នកដែលសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ ឬបុរាណវិទូ និងអ្នកគោរពប្រតិបតិ្តផ្នែកសាសនាជាដើម។ លោក អាំង ជូលាន បណ្ឌិតផ្នែកនរវិទូបានពន្យល់ថា៖ «ដើមព្នៅត្រូវបានអ្នកគោរព និងកាន់សាសនាព្រហ្មណ៍ឱ្យតម្លៃស្មើនឹងព្រះឥសូរ។ គេជឿថា ការប្រើប្រាស់ស្លឹកព្នៅក្នុងពិធីសាសនា គឺដើម្បីបង្ហាញនូវភាពល្អបរិសុទ្ធ ភាពខ្ពង់ខ្ពស់ និងឧត្ដុង្គឧត្ដម សម្រាប់អ្នកប្រតិបត្តិ»។
ដើមរាំងសាប៖ ជាដើមរុក្ខជាតិមួយប្រភេទ មានសណ្ឋានប្រហែលនឹងដើមរាំងទឹកសាប មានដុះតាមបឹង។ គេអាចបែងចែករាំងសាប និងរាំងទឹកសាប ដោយសង្កេតមើលតាមរយៈស្លឹក ដើម និងផ្ការបស់វា។ ស្លឹកផ្ការាំងសាប មានសណ្ឋានរលោងជាស្លឹករាំងទឹកសាប ចំណែកឯដើមរបស់វាក៏មិនដូចគ្នាដែរ។
ផ្ការាំងសាប មានផ្កាជាកញ្ចុំពណ៌ស ប្រហែលទៅនឹងផ្កាម្ជុល ចំណែកឯរាំងទឹកសាប មានផ្ការាងវែងៗនិងមានពណ៌ក្រហម។ តាមចំណាំ ផ្កានិងផ្លែរាំងទាំងពីនេះ មានសណ្ឋានខុសគ្នាដាច់។
ផ្ការាំងសាប ពេលរោយ
ពលរដ្ឋភាគច្រើនមានជំនឿថា ជារុក្ខជាតិដែលមានភាពអនុភាព និងមានកម្លាំងអាចបណ្ដេញនូវពពួកអមនុស្ស រួមទាំងអនុភាពបន្សាបអំពើអំពាន់ និងអាគមផ្លូវងងឹតដែលត្រូវបានដាក់ ឬចងដោយអ្នកចេះវិជ្ជាផ្លូវងងឹត។ ដើមរុក្ខជាតិប្រភេទនេះ មិនសូវមានអ្នកស្គាល់ប៉ុន្មានទេ លុះត្រាតែមនុស្សចាស់ និងមនុស្សដែលចង់ដឹង និងស្វែងយកពីរុក្ខជាតិមួយប្រភេទនេះទើបស្គាល់។
ស្លឹករាំងសាប
ទ្រាំង៖ ជារុក្ខជាតិមាន ខ្លឹមនៅនឹងធាង និងត្រូវបានគេយកទៅច្នៃធ្វើជាវត្ថុប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងលម្អផ្សេងៗ ដែលអាចដាក់តាមខ្លួនផងដែរ។ ទ្រាំងជារុក្ខជាតិមួយប្រភេទ ដែលត្រូវបានគេចាត់ទុកថា អាចជួយសម្រួលផ្នែកផ្លូវចិត្តតាមរយៈជំនឿ បែបសាសនា និងការប្រតិបតិ្ត។ ពលរដ្ឋមួយចំនួនធំថា វត្ថុប្រើប្រាស់ដែលច្នៃចេញពីដើមនេះ អាចជួយការពារពួកគេពី ខ្មោច ព្រាយ ឬអមនុស្ស មិនឱ្យចូលមកជិតបាន។ ជាមួយគ្នានេះ អ្នកជឿជំនឿនេះ នឹងដឹងពីប្រវត្តិដើមរុក្ខជាតិប្រភេទនេះ តែងស្វែងរកយកមកដាក់ក្នុងផ្ទះ និងដាក់តាមខ្លួន ដើម្បីការពារ និងរក្សាសុវត្ថិភាព នៅពេលចូលព្រៃ ឬធ្វើដំណើរទៅទីជិតទីឆ្ងាយជាដើម៕
ដើមទ្រាំង រូបភាពក្រសួងបរិស្ថាន
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទ្រាំង
រាំងសាប
ដើមព្នៅ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម