ជាតិ
សង្គមជាតិ
«ប្រាសាទភ្នំបូក» មានសក្ដានុពលទេសចរណ៍ច្រើន តែភ្ញៀវមិនសូវទៅលេងកម្សាន្ត
25, Jul 2021 , 5:30 pm        
រូបភាព
ដោយ:
 
«ប្រាសាទភ្នំបូក» ស្ថិតនៅលើកំពូលភ្នំបូក ក្នុងស្រុកបន្ទាយស្រី និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទដ៏ចំណាស់នេះ ត្រូវបានសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទយសោវរ្ម័នទី១ ដូចនឹងប្រាសាទភ្នំបាខែង និងភ្នំក្រោមដែរ។ ក្រៅពីជាទីសក្ការ និងប្រវត្តិសាស្ត្រ ប្រាសាទភ្នំបូកក៏មានសក្ដានុពលទេសចរណ៍ យ៉ាងសម្បូរបែបផងដែរ។


ទេសចរអាចទស្សនាចម្លាក់ក្បូរក្បាច់តាមតាមជញ្ជាំងប្រាសាទ និងអាចលម្ហែអារម្មណ៍ជាមួយធម្មជាតិលើកំពូលភ្នំ ដែលមានកម្ពស់ប្រមាណ ២២០ម៉ែត្រ។ បើទេសចរឈរលើកំពូលភ្នំនោះ អ្នកនឹងអាចមើលឃើញវាលស្រែដាច់កន្ទុយភ្នែក បូករួមជាមួយការរស់នៅរបស់ពលរដ្ឋនៅភ្នំគូលែន ភ្នំក្រោម ទន្លេសាប និងឧទ្យានជាតិអង្គរ ដែលមានភ្នំបាខែងនៅកណ្តាល។ ភ្ញៀវទេសចរ ចំណាយពេលប្រមាណ ២០-៣០នាទីប៉ុណ្ណោះ ក្នុងការដើរឡើងលើកំពូលភ្នំបូក តាមជណ្ដើរ ឬ តាមផ្លូវបុរាណ។ សូមជម្រាបផងដែរថា បច្ចុប្បន្នប្រាសាទភ្នំបូកមិនសូវមានភ្ញៀវទេសចរទៅកម្សាន្តទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

សូមអញ្ជើញ លោក អ្នកនាង កញ្ញា ទស្សនា រូបភាពប្រាសាទភ្នំបូក ដែលបានផ្ដល់ដោយ Cambodia Amazing Trip Planner ដូចតទៅ៖



















Tag:
 ប្រាសាទភ្នំបូក
  បន្ទាយស្រី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com