ជាតិ
រថយន្ត
ទូតអង់គ្លេសនៅកម្ពុជា ចូលរួមកាត់បន្ថយការបំពុលបរិស្ថានដោយការប្រើរថយន្តអគ្គិសនី
26, Jul 2021 , 7:39 pm        
រូបភាព
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ទើបតែទិញរថយន្ដអគ្គិសនីស៊េរីថ្មីមួយគ្រឿង។ តាមពិតរាជរដ្ឋាភិបាលអង់គ្លេស មិនមែនគ្រាន់តែបានទិញឡានអាគុយមួយ ឱ្យឯកអគ្គរាជទូតរបស់ខ្លួនប្រចាំប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺគាត់បញ្ជាទិញរថយន្ដអាគុយ ឱ្យគ្រប់ស្ថានទូតអង់គ្លេសទាំងអស់ទូទាំងពិភពលោក។ លោកជំទាវ REDSHAW Tina ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា  អះអាងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖ «រដ្ឋាភិបាលអង់គ្លេស ព្យាយាមកាត់បន្ថយការប៉ះពាល់លើបរិស្ថាន នៅគ្រប់កន្លែង ដែលគាត់មានវត្តមាន»។

 
រថយន្ដអគ្គិសនីដែលត្រូវបានប្រើប្រាស់ដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជានោះ ជាម៉ាក JAGUAR ប្រភេទ I-Pace មិនប្រើប្រេងឥន្ធនៈទេ។ វាមិនបញ្ចេញផ្សែងបំពុលបរិយាកាសទេ។ JAGUAR I-Pace ត្រូវបានផលិតឆ្នាំ២០១៨ ។ ជំនាន់ទី២ ចាប់ផ្តើមផលិតនៅឆ្នាំ២០២០។ ត្រូវដំឡើងវាក្នុងរោងចក្រមួយស្ថិតនៅប្រទេសអូទ្រីស។ អាគុយពេញ វាអាចជិះបានជិត ៥០០គីឡូម៉ែត្រ។ វាមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានតម្លៃពី ៣៧៥លានរៀល ទៅ៤០០លានរៀល។ 
 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
ក្រុមហ៊ុន JAGUAR ត្រូវបានបង្កើតឡើងឆ្នាំ១៩២២ នៅប្រទេសអង់គ្លេស។ ពេលបច្ចុប្បន្នមាននាយកសញ្ជាតិបារាំង លោក BOLLORÉ Thierry ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមសម្ព័ន្ធ JAGUAR LAND ROVER។ តាំងពីឆ្នាំ១៩៩២ លោកក៏មានក្រុមហ៊ុនមួយផ្សេងទៀតនៅប្រទេសកម្ពុជា ដែលមានឈ្មោះថា BOLLORÉ logistics៕
 






















 

Tag:
 យានយន្ត
 រថយន្តអគ្គិសនី
 ទូតអង់គ្លេស
  REDSHAW Tina
© រក្សាសិទ្ធិដោយ thmeythmey.com