ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ អូគូលែន ម៉ាកទឹករ៉ែធម្មជាតិលេខ១នៅកម្ពុជា រៀបចំការប្រកួតរូបថត បើកឱ្យសាធារណជនចូលរួមដោយសេរី និងដោយឥតគិតថ្លៃ។ កម្មវិធីប្រកួតរូបថតនេះ តម្រូវឲ្យអ្នកចូលរួម ចែករំលែករូបថតមួយសន្លឹករបស់ខ្លួន បង្ហាញអំពីរបៀបល្អដែលខ្លួនរស់នៅប្រកបដោយតុល្យភាព បង្ហាញរូបម្នាក់ឯង ឬជាគ្រួសារ ឬជាមួយមិត្តភក្ដិក៏បាន។ ជម្រើស ស្ទីល រូបថតមិនត្រូវបានកំណត់នោះទេ។
កម្មវិធីប្រកួតរូបថត ការរស់នៅរីករាយប្រកបដោយសុខភាពល្អ (Healthy Lifestyles, Happy Lives) " សំដៅទៅរំលឹកថា “សុខភាព ជាដំបូងគឺ អារម្មណ៍ស្ងប់ក្នុងរាងកាយមាំមួន” ដូចដែលកវីជនជាតិក្រិចឈ្មោះ Homère ធ្លាប់បានរំលឹកដូច្នោះដែរ។ មេប្រយោគរបស់ក្រុមហ៊ុន Kulara Water នឹងជ្រើសរើសរូបល្អៗជាងគេដំបូង ៥០ រូប ជារូបពណ៌ធម្មជាតិ ឬជារូបសខ្មៅ។ រូបថតល្អៗជាងគេចំនួន៥០រូប នឹងត្រូវជ្រើសរើសរវាងថ្ងៃទី១៨ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ ជ័យលាភី៥០នាក់ដំបូងនឹងទទួលបានរង្វាន់ជាដំរីតុក្កតាម្នាក់មួយ និងថង់កំណាត់ម៉ាកទឹករ៉ែធម្មជាតិ អូគូលែនមួយ។ បន្ទាប់មក រូបថតទាំង៥០រូប នឹងត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ អូគូលែន ឱ្យមហាជនបោះឆ្នោតជ្រើសរើសពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
សម្រាប់ រង្វាន់លេខ១ នឹងទទួលបាន កង់ម៉ាក Giant ATX 27,5 មួយគ្រឿង ជាមួយការសម្រាកលំហែកាយសម្រាប់មនុស្សពីរនាក់ នៅ "Navutu Dreams Resort" ក្នុងខេត្តសៀមរាប និងរង្វាន់លេខ២ គឺកង់ម៉ាក Giant ATX 27,5 មួយគ្រឿង។ ចំណែករង្វាន់លេខ៣ គឺទូរទស្សន៍ម៉ាក Sharp Aquos 42’ Full HD ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលក្នុងទំព័រហ្វេសប៊ុករបស់ អូគូលែន (Facebook eau Kulen) ៖
គួរបញ្ជាក់ផងដែរថា អូគូលែន ម៉ាកទឹករ៉ែធម្មជាតិលេខ១ នៅកម្ពុជា កាលពីជាង១០ឆ្នាំមុន ក្រុមការងារជនជាតិបារាំង នៃក្រុមហ៊ុន Kulara Water Co., Ltd ដែលជាក្រុមហ៊ុនមេ ធ្លាប់ទទួលបានជោគជ័យក្នុងការផលិតទឹករ៉ែម៉ាក “La Vie” នៅប្រទេសវៀតណាម បានស្វែងរកឃើញនៅជើងភ្នំគូលែនដ៏ល្បីឈ្មោះ នូវប្រភពទឹករ៉ែធម្មជាតិថ្មីមួយទៀត ដែលមានគុណភាពល្អឯកយ៉ាងពិសេស។ នៅឆ្នាំ២០១៣ អូគូលែន ចាប់ផ្ដើមផលិត និងចែកចាយនៅលើទីផ្សារ ហើយអូគូលែន បានក្លាយទៅជាទឹករ៉ែធម្មជាតិលេខ១នៅកម្ពុជា និងមានឈ្មោះល្បីនៅក្នុងស្រុក ក្នុងចំណោមម៉ាកទឹកល្បីៗអន្តរជាតិ។
អូគូលែន ពិតជាមានមោទកភាព ដែលអាចផ្គត់ផ្គង់ជូនអ្នកប្រើប្រាស់ នូវផលិតផលមួយដែលមានសុវត្ថិភាព និងតុល្យភាព ខាងផ្នែកសារធាតុរ៉ែសំខាន់ៗ និងមានប្រយោជន៍សម្រាប់សុខភាព។ អូគូលែន គឺជាផ្នែកមួយនៃជីវិតរបស់ជនជាតិខ្មែរជាច្រើនរូប រួមទាំងជនបរទេសដែលរស់នៅក្នុងស្រុកខ្មែរ និងភ្ញៀវទេសចរផង ក៏ពេញចិត្ត និងអូគូលែននេះដែរ។ ម៉ាកទឹករ៉ែធម្មជាតិ អូគូលែន ត្រូវបានគេទទួលស្គាល់ ក៏ដោយសារតែក្រុមហ៊ុនប្ដេជ្ញាធ្វើកិច្ចការជាច្រើន ពាក់ព័ន្ធនឹងការទទួលខុសត្រូវសង្គម ការអភិវឌ្ឍមូលដ្ឋាន និងការអភិរក្សប្រភពទឹកនិងជីវៈចម្រុះ។
ការរស់នៅរីករាយប្រកបដោយសុខភាពល្អ (Healthy Lifestyles, Happy Lives)!៕
(អត្ថបទពាណិជ្ជកម្ម)