ម៉ាឡេស៊ី និងប៉ាគីស្ថាន ស្ថិតក្នុងចំណោម៣១ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ចាប់ពី១លាននាក់ឡើងទៅ។ នេះបើតាមទិន្នន័យដែលស្រង់ដោយ Worldometers គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។ មកដល់ពេលនេះ ករណីកូវីដ-១៩លើពិភពលោកមានជាង១៩៤.៨លាន ក្នុងនោះស្លាប់ជាង៤.១៧លាននាក់ និងសះស្បើយជាង១៧៦.៧លាននាក់។
ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជាង៣៥លាន
២. ឥណ្ឌា៖ ជិត៣១.៥លាន
៣. ប្រេស៊ីល៖ ជាង១៩លាន
៤. បារាំង៖ ជិត៦លាន
៥. ចក្រភពអង់គ្លេស, តួកគី៖ ជាង៥លាន
៦. អាហ្សង់ទីន, កូឡុំប៊ី, អ៊ីតាលី, អេស្ប៉ាញ៖ ជាង៤លាន
៧. អាល្លឺម៉ង់, អ៊ីរ៉ង់, ឥណ្ឌូណេស៊ី៖ ជាង៣លាន
៨. ប៉ូឡូញ, ម៉ិកស៊ិក, អាហ្វ្រិកខាងត្បូង, អ៊ុយក្រែន, ប៉េរូ៖ ជាង២លាន
៩. ហូឡង់, សាធារណរដ្ឋឆែក, ស៊ីលី, អ៊ីរ៉ាក់, ហ្វីលីពីន, កាណាដា, បង់ក្លាដែស, បែលហ្ស៊ិក, ស៊ុយអែត, រូម៉ានី, ម៉ាឡេស៊ី, ប៉ាគីស្ថាន៖ ជាង១លានករណីរៀងៗខ្លួន។
ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជាង៦២.៦ម៉ឺន
២. ប្រេស៊ីល៖ ជិត៥៥ម៉ឺន
៣. ឥណ្ឌា៖ ជាង៤២ម៉ឺន
៤. ម៉ិកស៊ិក៖ ជាង២៣.៨ម៉ឺន
៥. ប៉េរូ៖ ជាង១៩.៥ម៉ឺន
៦. រុស្ស៊ី៖ ជាង១៥ម៉ឺន
៧. ចក្រភពអង់គ្លេស៖ ជិត១៣ម៉ឺន
៨. អ៊ីតាលី៖ ជាង១២.៧ម៉ឺន
៩. កូឡុំប៊ី៖ ជាង១១.៨ម៉ឺន
១០. បារាំង៖ ជាង១១ម៉ឺន
១១. អាហ្សង់ទីន៖ ជាង១០ម៉ឺននាក់៕