រថយន្ត
អន្តរជាតិ
រថយន្តជាច្រើនគ្រឿងខូចខាត និងកប់បាត់ ក្នុងគ្រោះទឹកជំនន់នៅភាគកណ្តាលប្រទេសចិន
26, Jul 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
ខេត្តហឺណាន ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន ជាពិសេសក្រុង Zhengzhou បានរងគ្រោះដោយសារព្យុះ និងភ្លៀងយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលខែកក្កដា មក។ បណ្តាផ្លូវនានា បានក្លាយទៅជាស្ទឹង ដែលជាគ្រោះមហន្តរាយដ៏ធំក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ។

 
ទំហំនៃការខូចខាតមានលក្ខណៈធ្ងន់ធ្ងរ ហើយគិតមកដល់ពេលនេះ មនុស្សជាង៦០នាក់បានស្លាប់ និងប្រមាណ១លាននាក់ រងផលប៉ះពាល់។ ដូចជាករណីនៅអាល្លឺម៉ង់ ហូឡង់ និងបែលហ្ស៊ិកផងដែរ ទឹកជំនន់បានហូរចាក់ចូលទៅផ្លូវក្រោមដី (Subways) ហើយបានបំផ្លាញរថយន្តដែលចតចោលរាប់សិបគ្រឿង។
 







 

© រក្សាសិទ្ធិដោយ thmeythmey.com