កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ឬ Fernandes? ម្ចាស់មេដាយប្រាក់អូឡាំពិក Jendoubi ថា មុខស្រដៀង Ozil ជាង
26, Jul 2021 , 10:29 pm        
រូបភាព
ដោយ៖ជា យូគៀង 

កីឡាករតេក្វាន់ដូសញ្ជាតិទុយនីស៊ី Mohamed Khalil Jendoubi ទើបឈ្នះមេដៃប្រាក់ក្នុងព្រឹត្តិការណ៍កីឡារដូវក្តៅក្រុងតូក្យូថ្មីៗនេះ។ បន្ថែមពីការល្បីឈ្មោះនេះ រូបគេក៏ក្លាយជាចំណាប់អារម្មណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រោះមុខមាត់របស់គេស្រដៀងនឹងកីឡាករបាល់ទាត់ Bruno Fernandes ។



Mohamed Khalil Jendoubi ដែលមានវ័យ ១៩ឆ្នាំបានភ្លាត់ស្នៀតចាញ់ក្រោមដៃកីឡាករអ៊ីតាលី Vito Dell'Aquila ក្នុងការដណ្តើមយកមេដាយមាសក្នុងវិញ្ញាសារតេក្វាន់ដូទម្ងន់ ៥៨គីឡូក្រាម។ ជាមួយទម្រង់មុខរបស់ខ្លួន កីឡាកររូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនប្រៀបធៀបនឹងកីឡាករ Bruno Fernandes របស់ក្លិប Manchester United ។ ប៉ុន្តែរូបគេថា មិនមែនឡើយ។
 
មុនការប្រកួតដណ្តើមមេដាយមាសទល់នឹង Vito កាលពីថ្ងៃសៅរ៍ អ្នកសារព័ត៏មានរបស់ BEIN Sports បានសួរទៅកាន់ Jendoubi  ថា តើអ្នកមានដឹងទេថាអ្នកមើលទៅស្រដៀងទៅនឹង Bruno Fernandes? Jendoubi បានឆ្លើយថា មុខខ្លួនស្រដៀងអតីតកីឡាករបាល់ទាត់របស់ក្លិបកាំភ្លើងធំ Arsenal Mesut Ozil ជាង Bruno ។
 
គិតត្រឹមថ្ងៃចន្ទ ទី២៦ ខែកក្កដា នេះ ទុយនីស៊ី ឈ្នះមេដាយពីរហើយព្រឹត្តិការណ៍ Tokyo 2020 ។ កីឡាករ Hafnaoui Ahmed បានឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹកសេរីចម្ងាយ៤០០ម៉ែត្រ៕
 

Tag:
 Olympic Tokyo
© រក្សាសិទ្ធិដោយ thmeythmey.com