ពីនេះ ពីនោះ
«អត្ថិភាព»មានន័យដូចម្តេច?
06, Jan 2022 , 7:29 am        
រូបភាព
«អត្ថិភាព»អានថា«អ័ត-ថិ-ភាប» មានថ្នាក់ពាក្យជានាមសព្ទ។ ពាក្យនេះមានន័យផ្ទុយនឹងពាក្យ«នត្ថិភាព»។ ពាក្យនេះមានន័យជាភាសាអង់គ្លេស និងភាសាបារំាង Existence។ 

 
តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ«អត្ថិភាព»មានន័យថា ភាវៈមាន,ភាពនៃអ្វីៗដែលមាន,ការមាន។ 
 
អតិ្ថភាពគឺកើតចេញពីការព្យាយាម នឿយហត់ ខំប្រឹងខំអត់។ «អតិ្ថភាព»មានក្នុងច្បាប់វិញគឺមានន័យថា ភាពមាន ភាពកើតមាន ភាពស្ថិតនៅ ភាពនៃអ្វីៗដែលមាន។ 
 
ពាក្យនេះផ្ទុយនឹងពាក្យ«នត្ថិភាព» ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com