COVID-19
ជាតិ
COVID-19៖ករណី​ថ្មី​៧៦៦នាក់ សះស្បើយ​៩៦៧នាក់ និង​ស្លាប់១៥នាក់​
28, Jul 2021 , 11:33 am        
រូបភាព
រូបថត៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
រូបថត៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
កម្ពុជា រកឃើញអ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន៧៦៦នាក់បន្ថែមទៀត ក្នុងនោះ ៣០៧នាក់ ជា​ករណី​នាំចូល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី២៨ ខែកក្កដា​នេះ​ ដែលបានឱ្យដឹងទៀតថា អ្នកជា​សះស្បើយ មាន៩៦៧​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ១៥នាក់​ទៀត​។



គួរកត់សម្គាល់ថា ចំនួនអ្នកស្លាប់១៥នាក់នេះ គឺជាចំនួនទាបជាងគេបំផុតប្រចាំថ្ងៃ គិតនៅក្នុងខែកក្កដានេះ។ ​អ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់កម្ពុជា គឺ ៣៩នាក់ ដែលចំនឹងថ្ងៃទី១៤ ខែកក្កដានេះ ខណៈចំនួនឆ្លងខ្ពស់បំផុតគិតចាប់ពីដើមខែមក គឺ៩៩៦នាក់ ហើយចំនួនឆ្លងថ្មីទាបបំផុតគឺ ៦៨៥នាក់។   
 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៧៥.១៥២​នាក់ ក្នុងនោះ ៩.៧២១នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន៦៧.៦៩២នាក់ និង​ស្លាប់​សរុប ១.៣៣៩​នាក់​៕ 

relate: 106161
 

© រក្សាសិទ្ធិដោយ thmeythmey.com