ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​
29, Jul 2021 , 6:59 am        
រូបភាព
​ថ្នាំ​ផ្សះ គឺជា​ថ្នាំ​ដែល​គេ​ប្រើ ដើម្បី​ព្យាបាល​ការបង្ករ​រោគ ដែល​បង្កឡើង​ដោយ​ពពួក​បាកតេរី ដែល​មាន​ដូចជា ជំងឺរ​លាក់​បំពង់ក រលាក​សួត ឬ​គ្រុន​វៀន​ជាដើម​។ ដូចដែល​យើង​ធ្លាប់​ដឹង​មក​ហើយ​ថា ឱសថ គឺ​ជា​អាវុធ​មុខ​ពីរ ដែល​អាច​ព្យាបាល​ជំងឺ​អោយ​ជា តែ​ក៏​មាន​ផលវិបាក​ផងដែរ ដែល​បណ្តាល​មក​ពី​ថ្នាំ​ទាំងនោះ​។ តើ​ផលវិបាក​នៃ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​មាន​អ្វីខ្លះ​?

 
ផលប៉ះពាល់​ដែល​មាន​ញឹកញាប់​បំផុត នៃ​ការប្រើ​ថ្នាំ​ផ្សះ គឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ ដែល​វា​កើត​មាន​នៅ​លើ​មនុស្ស​ម្នាក់ ក្នុងចំណោម ១០ នាក់​ដែល​បាន​ប្រើ​ថ្នាំ​ផ្សះ​។
 
ផលប៉ះពាល់​ទាំងនោះ រួមមាន ៖
•​    ​ការ​មាន​អារ​ម្មរណ៍​ថា មាន​ជំងឺ
•​    ​រាគ​រូស
•​    ​ហើម​ពោះ និង​មិន​រំលាយ​អាហារ
•​    ​ឈឺ​ពោះ
•​    ​ការបាត់បង់​ចំណង់​អាហារ។
 
​ផលប៉ះពាល់​ទាំងនេះ ជាធម្មតា មាន​សភាព​ស្រាល ហើយ​នឹង​បាត់​ទៅ​វិញ នៅពេល​ដែល​អ្នក​ឈប់​ប្រើប្រាស់​ថ្នាំ​ទាំងនោះ​។ ប្រសិនបើ​អ្នក​ជួបប្រទះ​ផលប៉ះពាល់​ណាមួយ​ផ្សេង​ទៀត អ្នក​គួរតែ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ដែល​កំពុងតែ​ផ្តល់​ការព្យាបាល​ដល់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com