ជាតិ
ពីនេះ ពីនោះ
រដូវបិទនេសាទត្រី ត្រីមេពូជជាច្រើន ត្រូវបានចាប់យកមកលក់
28, Jul 2021 , 6:59 pm        
រូបភាព
ត្រីព្រូលទម្ងន់ចាប់ពី ២-៣គីឡូក្រាមឡើង ដែលមានពងពេញពោះ ឃើញមានដាក់លក់ក្នុងផ្សារខេត្តស្ទឹងត្រែង ក្នុងរដូវបិទនេសាទនេះ។ ឈុត ឈាណា
ត្រីព្រូលទម្ងន់ចាប់ពី ២-៣គីឡូក្រាមឡើង ដែលមានពងពេញពោះ ឃើញមានដាក់លក់ក្នុងផ្សារខេត្តស្ទឹងត្រែង ក្នុងរដូវបិទនេសាទនេះ។ ឈុត ឈាណា
ដោយ:
ខេត្តស្ទឹងត្រែង ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ចាត់ទុកថា ជាជម្រកចុងក្រោយសម្រាប់ត្រីមេពូជជាច្រើនប្រភេទពង-កូន ដើម្បីបង្កើនបរិមាណផលស្តុកនៅក្នុងបឹងទន្លេសាប និងវាលទំនាបលិចទឹកផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

 
ជារៀងរាល់ឆ្នាំ ចន្លោះពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទ ដើម្បីទុកឱកាសឱ្យត្រីពង-កូន។ ទោះយ៉ាង ប្រជានេសាទនៅតែត្រូវបានអនុញ្ញាតឱ្យបន្តនេសាទជាមួយឧបករណ៍នេសាទខ្នាតតូចដដែល តែហាមដាច់ខាត ការប្រើប្រាស់ឧបករណ៍នេសាទដូចជា មង ឆក់ បំពុល និងគ្រឿងផ្ទុះជាដើម។
 
ប៉ុន្តែ គួរឱ្យសោកស្តាយ ទោះបីយ៉ាងណា គេសង្កេតមើលថានៅតាមផ្សារនានា ក្នុងខេត្តស្ទឹងត្រែង មានត្រីមេពូជដែលមានពងពេញៗ ត្រូវបានគេចាប់យកមកលក់។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងរដូវត្រីពង-កូននេះ សូមមេត្តាកុំទិញ និងពិសាត្រីដែលមានពងក្នុងពោះ។ សូមចុចលើតំណភ្ជាប់នេះ ដើម្បីស្តាប់បទកំណាព្យ អំពីរដូវបិទនេសាទក្នុងខេត្តស្ទឹងត្រែង។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com