ជាតិ
អាជ្ញាធរអប្សរា បិទការចូលទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ២សប្ដាហ៍
29, Jul 2021 , 2:29 pm        
រូបភាព
ដោយ:
អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹងពីការផ្អាកការលក់សំបុត្រ និងមិនអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១។


 
បើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩កក្កដា ការបិទការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតា(Delta)។ បន្ថែមពីនេះសម្ដេចហ៊ុន សែន ក៏បានសម្រេចឱ្យបិទខ្ទប់ខេត្តសៀមរាបទៀតផង។
 
ក្រៅពីខេត្តសៀមរាប មានខេត្តចំនួន៧ទៀតដូចជា បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កោះកុង ពោធិ៍សាត់  និងខេត្តប៉ៃលិន ដែលជាប់ព្រំប្រទល់ប្រទេសថៃ ក៏ត្រូវបានបិទខ្ទប់ផងដែរ។
 
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៧៥,៩១៧នាក់ ក្នុងនោះ ១០,០៤៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៨,៣៨៦នាក់ និងស្លាប់សរុប ១,៣៥០នាក់៕ 
 

Tag:
 ទេសចរណ៍
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com