ជាតិ
សុខភាព
កម្ពុជាសម្រចផែនការចាក់វ៉ាក់សាំងបាន៧០ភាគរយ ហើយអ្នកទី៧លាន បានថវិកា១០លានរៀល
29, Jul 2021 , 2:59 pm        
រូបភាព
ក្រុមការងាររបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋ។
ក្រុមការងាររបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋ។
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ដល់ប្រជាពលរដ្ឋបានប្រមាណ៧លាននាក់ហើយ ខណៈអ្នកទី៧លានដែលបានចាក់វ៉ាក់សាំងនោះ​គឺទទួលបានថវិកា១០លានរៀល ពីសម្តេច ហ៊ុន សែន។  ចំនួនពលរដ្ឋ៧លាននាក់​ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ បានធ្វើឱ្យកម្ពុជា សម្រេចនូវអត្រា៧០ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋឱ្យបាន១០លាននាក់។

 
ចំពោះអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី៧លាននាក់ដែលនឹងត្រូវទទួលបានថវិកា១០លានរៀល រួមទាំងអំណោយមួយចំនួនទៀត ពីសម្តេច ហ៊ុន សែន នោះ គឺជាអ្នកស្ត្រី ឈ្មោះ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
 
គិតត្រឹមថ្ងៃទី២៨កក្កដា កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋបានចំនួន ៧,០៤៣,៩៦៩នាក់ ដោយក្នុងនោះ មានជាង៤,៦លាននាក់ បានចាក់នូវដូសទី២រួចហើយ។ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ មានជាង២,៥លាននាក់  ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm, ពលរដ្ឋជិត៤,៣លាននាក់ ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនSinivac និង មានពលរដ្ឋ២៨ម៉ឺននាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Astra Zeneca ៕ 


 អ្នកស្រី ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប  ជាអ្នកជាទី៧លានដែលនឹងទទួលបានថវិកា១០លានរៀល ពីសម្តេច ហ៊ុន សែន។
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com