FIFA
កីឡាជាតិ
ជាតិ
AFC U23៖ កូរ៉េខាងជើងដែលនៅពូលជាមួយកម្ពុជា បានដកខ្លួន
× កូរ៉េខាងជើង បានខ្លួនចេញពីព្រឹត្តិការណ៍ AFC U23 Asian Cup នៅអ៊ូសបេគីស្ថាន។ តាមការចាប់ឆ្នោតកន្លងមក កូរ៉េខាងជើងស្ថិតក្នុងពូល K ជាមួយកម្ពុជា និងជប៉ុន។
យោងតាមសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក្រោយការដកខ្លួនរបស់កូរ៉េខាងជើង គណៈកម្មការរៀបចំនឹងចាប់ឆ្នោតយកក្រុមណាមួយនៃពូល G, H, I ឬ J ដើម្បីបង្គ្រប់ពូល K ឲ្យបានបីក្រុមវិញ។
ក្រុមដែលអាចចូលក្នុងពូល K មានចិន ឬព្រុយណេ (ពីពូល G), ទីម័រខាងកើត ឬ ហ្វីលីពីន (ពីពូល H), មីយ៉ាន់ម៉ា ឬហុងកុង (ពីពូល I), ម៉ាឡេស៊ី ឬ ឡាវ (ពីពូល J)។
ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា៕
© រក្សាសិទ្ធិដោយ thmeythmey.com