COVID-19
ជាតិ
កូវីដ-១៩៖ ឧត្តរមានជ័យនិងសៀមរាប មានករណីថ្មីសរុបជិត៣០០នាក់ ភាគច្រើននាំចូលពីថៃ
29, Jul 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋបាលខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០១ នាក់បន្ថែម ដែលជាង១៨០នាក់ជាករណីនាំចូលពីប្រទេសថៃ។ ចំណែកឯខេត្ត ក៏មានអ្នកឆ្លងថ្មី ៩៦នាក់ដែរ ដោយ៥០នាក់ នាំចូលពីថៃ។ ខេត្តព្រៃវែង ក៏មាន៥២នាក់ទៀតដែរ ខណៈកោះកុង មាន២១នាក់។ សរុបករណីកូវីដ-១៩ថ្មី នៅខេត្តទាំង៤នេះ  ៣៧០ករណី ខណៈអ្នកសះស្បើយសរុប២៣៧នាក់។

 
ឧត្តរមានជ័យ៖ រកឃើញ២០១នាក់ ភាគច្រើននាំចូលពីថៃ
 
រដ្ឋបាលខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០១ នាក់បន្ថែម ដែលជាង១៨០នាក់ជាករណីនាំចូលពីប្រទេសថៃ។ អ្នកជាសះស្បើយមាន១៣នាក់បន្ថែមដែរ។ គិតត្រឹមថ្ងៃទី២៨ កក្កដា ខេត្តឧត្តរមានជ័យ  រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤.៥៦៥នាក់  ក្នុងនោះ៤.២៤៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយសរុបមាន ៧២៤នាក់ ស្លាប់៨នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៣.៨៣៣នាក់។
 
សៀមរាប៖ មាន៩៦នាក់ទៀត ដោយជាងពាក់កណ្តាលនាំចូលពីថៃ
 
មនុស្សចំនួន ៩៦នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ៥០នាក់ នាំចូលពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក៏មានអ្នកជាសះស្បើយ ៤០នាក់ផងដែរ។ ប្រភពឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប គឺផ្សារលើធំថ្មី, ផ្សារដំដែក, ការដ្ឋានRose Apple Square, អ្នកដំណើរពីខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។ 
បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤.១១៦នាក់ ក្នុងនោះ ២.១៣៥នាក់ បានជាសះស្បើយ, ៤៥នាក់ស្លាប់ និង១.៩៣៦នាក់ទៀត កំពុងសម្រាកព្យាបាល។

ព្រៃវែង៖ ឆ្លងថ្មី៥២នាក់ និងជាសះស្បើយ៩៩នាក់
 
អ្នកជំងឺចំនួន ៩៩នាក់ បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មី មានចំនួន ៥២នាក់បន្ថែមទៀត។ អ្នកដែលទើបវិជ្ជមានទាំងនោះ ជាអ្នករស់នៅក្រុងព្រៃវែង, ស្រុកព្រះស្តេច, ពាមជរ, បាភ្នំ, កំចាយមារ, មេសាអ, ពាមរក៍,ស្វាយអន្ទរ និងស្រុកកំពង់ត្របែក។ អ្នកវិជ្ជមាន២នាក់ទៀត ជាអ្នកភ្នំពេញ និងស្វាយរៀង។ បច្ចុប្បន្ន ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ-១៩ សរុប៣.៩៤៧នាក់ ក្នុងនោះ២.៩០៧នាក់បានជាសះស្បើយ, ស្លាប់៦៧នាក់ និង៩៧៣នាក់ទៀតកំពុងសម្រាកព្យាបាល។
 
កោះកុង៖ ឆ្លងថ្មី ២១នាក់ ជា៨៥នាក់ 
 
អ្នកជំងឺ ៨៥នាក់បានជាសះស្បើយ ហើយករណីឆ្លងថ្មីនៅខេត្តកោះកុង នៅថ្ងៃទី២៨ កក្កដា មានចំនួន ២១ននាក់។ អ្នកវិជ្ជមានថ្មីទាំងនោះជាអ្នករស់នៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា, ស្រុកកោះកុង, ស្រុកគិរីសាគរ ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។ 
 
 
 
 

Tag:
 ឧត្តរមានជ័យ
 សៀមរាប
 ព្រៃវែង
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com