ជាតិ
ពីនេះ ពីនោះ
«និន្នវារណ៍» មានន័យច្បាស់លាស់ដូចម្តេច? 
×![]()
«និន្នវារណ៍»មានថ្នាក់ពាក្យជានាមសព្ទ។ នេះបើតាមសទ្ទានុក្រមពាក្យថ្មីដែលរៀបរៀបដោយលោក ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
«និន្នវារណ៍»មានន័យថា ការហាមឃាត់របស់រដ្ឋមិនឲ្យនាំចេញពីកំពង់ផែរបស់ខ្លួន និងការហាមឃាត់មិនឲ្យនាំចេញនូវទំនិញខុសច្បាប់មួយចំនួន ដូចជាគ្រឿងអាវុធ និងគ្រាប់រំសេវ ឬគ្រឿងញៀនឆ្ពោះទៅកាន់រដ្ឋណាមួយជាកំណត់។ ការហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យនាវាចេញពីកំពង់ផែ ការហាមមិនឲ្យផ្សាយ,ការរឹបអូស។
«និន្នវារណ៍»អាចអនុវត្តបានទាំងនៅពេលមានសង្រ្គាម និងនៅពេលមានសន្តិភាព។ នៅពេលមានសន្តិភាពគេអនុវត្តនិន្នវារណ៍ជាមធ្យោបាយដើម្បីគាបសង្កត់នយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសមួយផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com