ពីនេះ ពីនោះ
«ឡូហ្ស៊ីស្ទិក» Logistics មានន័យច្បាស់លាស់ដូចម្តេច?
02, Aug 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«ឡូហ្ស៊ីស្ទិក»ដែលអានតាមភាសាអង់គ្លេស Logistics មានន័យថា​ ដំណើរការ ឬសកម្មភាពនៃការគ្រប់គ្រងធនធាន ដូចជាម្ហូប​ អាហារ សម្ភារ បរិក្ខារ សត្វ។ល។ ដោយរក្សាទុក និងបញ្ជូនទៅកាន់ទីតំាងណាមួយដែលគេតម្រូវ។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

 
«ឡូហ្ស៊ីស្ទិក»សំដៅលើដំណើរការ ឬសកម្មភាពវេចខ្ចប់ ការដឹកជញ្ជូន និងការស្តុកទុកក្នុងឃ្លាំងជាដើម។ ឧទាហរណ៍៖  ក្រុមហ៊ុនមួយដែលទទួលធ្វើសេវាឡូហ្ស៊ីស្ទិកដោយទទួលរៀបចំដឹកជញ្ជូនទំនិញឆ្លងពីប្រទេសមួយទៅប្រទេសផ្សេងទៀត៕​ 
 

© រក្សាសិទ្ធិដោយ thmeythmey.com