អត្ថបទពាណិជ្ជកម្ម
តើការពិនិត្យសុខភាពជារឿងចាំបាច់ដែរឬទេ? ចំណុចមួយចំនួនដែលអ្នកគួរដឹង
31, Jul 2021 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
តើអ្នកធ្លាប់គិតចង់ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្តក្នុងពេលតែមួយទេ? ជាការពិតណាស់ មនុស្សភាគច្រើនតែងតែទៅជួបជាមួយវេជ្ជបណ្ឌិត ក្រោយពេលដែលពួកគាត់ចាប់ផ្ដើមឈឺ ឬមានរោគសញ្ញាធ្ងន់ធ្ងរទៅហើយ។
 
ជាទូទៅ មនុស្សតែងតែស្វែងរកនូវដំបូន្មានពីវេជ្ជសាស្រ្ត ជុំវិញការបរិភោគរបបអាហារដែលមានគុណភាព និងអនុវត្តន៍នូវលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីទទួលបានសុខភាពល្អ។ បើទោះជាយ៉ាងណាក្ដី សកម្មភាពទាំងអស់នេះ មិនគ្រប់គ្រាន់ក្នុងការការពារខ្លួនអ្នក ពីជំងឺដ៏កាចសាហាវឡើយ។ ដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អ បុគ្គលម្នាក់ៗ ត្រូវតែធ្វើខ្លួនឲ្យមានភាពសប្បាយរីករាយ ហើយនេះក៏ជាមូលហេតុ ដែលការធ្វើដំណើរកម្សាន្ដក្លាយជាតួនាទីដ៏សំខាន់មួយទៀត ក្នុងការជួយដល់សុខភាពរបស់យើងផងដែរ។ ការធ្វើដំណើរ និងជួបមនុស្សថ្មីៗ អាចជួយឲ្យអ្នកបង្កើននូវភាពរីករាយ និងសប្បាយចិត្ត ដែលកត្តាទាំងនេះ ជួយកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍បានមួយកម្រិតដែរ។ សូមពិនិត្យមើលអត្ថបទខាងក្រោម អំពីចំណុចដែលអ្នកគួរដឹង លើចំណេះដឹងទាក់ទងនឹងវេជ្ជសាស្ត្រ ព្រមទាំងការព្យាបាល និងការណែនាំអំពីការធ្វើដំណើរកម្សាន្ដ។
 
សារសំខាន់នៃការត្រួតពិនិត្យសុខភាពជាប្រចាំ 
 
ការពិនិត្យសុខភាពឲ្យបានទៀងទាត់ គឺជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ និងធានាថា រាងកាយខាងក្នុងរបស់អ្នកមានសុខភាពល្អ។ តាមរយៈការពិនិត្យសុខភាព អ្នកអាចនឹងរកឃើញបញ្ហាសុខភាពមួយចំនួន ដែលនឹងគំរាមកំហែងដល់អាយុជីវិតអ្នក បើទោះបីជាអ្នកមើលមិនឃើញ ឬមិនមានអារម្មណ៍ដឹងជាមុន ដូចជាជំងឺរ៉ាំរ៉ៃ និងជំងឺដែលមិនមានរោគសញ្ញាច្បាស់លាស់។ ការត្រួតពិនិត្យសុខភាពជាប្រចាំ ជារឿងមួយដ៏សំខាន់ ក្នុងការផ្តល់ពេលវេលាគ្រប់គ្រាន់ដល់គ្រូពេទ្យ ដើម្បីតាមដានស្ថានភាពជំងឺ និងជួយដល់ការព្យាបាលរបស់អ្នកផងដែរ។


 
តើអ្នកគួរពិនិត្យសុខភាពញឹកញាប់ប៉ុនណា?
 
ការណែនាំសម្រាប់ការពិនិត្យសុខភាពជាប្រចាំ គឺផ្អែកលើអាយុ កត្តាប្រឈមហានិភ័យ និង ស្ថានភាពសុខភាព បច្ចុប្បន្នរបស់អ្នក។
 
- មនុស្សមានសុខភាពល្អដែលមានអាយុចាប់ពីអាយុ ៣០ ឆ្នាំ ឬតិចជាងនេះ៖  ត្រូវត្រួតពិនិត្យសុខភាពរៀងរាល់ ២ ទៅ ៣ឆ្នាំម្តង ដើម្បីការពារនូវជំងឺផ្សេងៗនាពេលអនាគត។
- មនុស្សដែលមានអាយុចន្លោះពី ៣០ ដល់ ៤០ ឆ្នាំ: ត្រូវធ្វើការត្រួតពិនិត្យសុខភាពជារៀងរាល់ឆ្នាំ ទៅលើជំងឺទូទៅមួយចំនួនដូចជា ជំងឺធាត់ ឬទឹកនោមផ្អែម។
- ស្ត្រីដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ : ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត និងពិនិត្យទៅលើជំងឺមហារីកសុដន់ឱ្យបានទៀងទាត់។
- មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ: ត្រូវឧស្សាហ៍ទៅជួបជាមួយគ្រូពេទ្យ និងទៅត្រួតពិនិត្យសុខភាព តាមការណែនាំរបស់គាត់។
 
ប្រសិនបើអ្នកយល់ថា ខ្លួនអ្នកមានអារម្មណ៍មិនសូវស្រួលខ្លួន ឬមានចេញរោគសញ្ញាណាមួយ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។ អ្នកក៏គួរតែទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ដែរនៅពេលដែលអ្នកត្រូវការការថែទាំ ជាពិសេសសម្រាប់អ្នកមានផ្ទៃពោះ ឬសម្រាប់អ្នកដែលមានរបៀបរស់នៅមិនល្អ រួមមានការជក់បារី ការផឹកស្រា និងភេសជ្ជៈមានជាតិស្ករច្រើន ការបរិភោគច្រើនលើសលប់ និងជាពិសេស នៅពេលដែលគ្រួសារអ្នកមានជំងឺតំណពូជ។

ការពិនិត្យសុខភាពសំខាន់ៗ ដែលអ្នកគួរធ្វើ
 
ប្រសិនបើអ្នកមានសុខភាពល្អហើយ តែចង់ពិនិត្យសុខភាពរបស់អ្នក ខាងក្រោមនេះ គឺជាការធ្វើតេស្តត្រួតពិនិត្យទូទៅ សម្រាប់ទាំងបុរសនិងស្ត្រី
 
- ការពិនិត្យរាងកាយសម្រាប់បុរស
- Prostate-specific antigen(PSA) ចំពោះបុរស
- ការធ្វើតេស្តវេជ្ជសាស្ត្រលើរោគស្ត្រី
- ការធ្វើតេស្ត Mammogram ដើម្បីរកមើលជំងឺមហារីកសុដន់ ចំពោះស្ត្រី
- ការពិនិត្យសុខភាពបេះដូង
- ការពិនិត្យលើជំងឺទឹកនោមផ្អែម
- ការធ្វើតេស្តឈាម occult fecal ឬការឆ្លុះពោះវៀនធំ សម្រាប់ជំងឺមហារីកពោះវៀនធំ
 


អ្វីដែលអ្នកគួរដឹង អំពីដំណើរកម្សាន្ដជួយដល់សុខភាព 
 
តាមការស្រាវជ្រាវ ការធ្វើដំណើរកម្សាន្ដអាចជួយដល់ដំណើរការខួរក្បាល និងសកម្មភាពរាងកាយ ជំរុញដល់សុខភាពបេះដូងរបស់អ្នក ថែមទាំងជួយទៅដល់ការច្នៃប្រឌិត និងធ្វើឲ្យអ្នកមានភាពសប្បាយរីករាយថែមទៀតផង។ ភាពរីករាយ និងការសម្រាកបន្ធូរអារម្មណ៍ ពិតជាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នា។
 
ស្រដៀងគ្នានេះដែរ ការពិនិត្យ និងព្យាបាលសុខភាព មិនមែនជាអ្វីធ្វើឲ្យមនុស្ស កាន់តែមានការបារម្ភថែមទៀតនោះទេ។ ការពិនិត្យសុខភាព ព្រមទាំងការធ្វើដំណើរកម្សាន្ត អាចជាមធ្យោបាយដោះស្រាយដ៏អស្ចារ្យ សម្រាប់មនុស្សគ្រប់រូបនាពេលអនាគត។ ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសម៉ាឡេស៊ី ក៏កំពុងលើកកម្ពស់ និងរៀបចំសេវាកម្មពិនិត្យសុខភាព ដែលបានដាក់រួមបញ្ចូលជាមួយដំណើរកម្សាន្ត។ ឧទាហរណ៍ដូចជា ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលដែលផ្តល់សេវាកម្ម សម្រាប់អ្នកដំណើរទៅពិនិត្យសុខភាព ដោយផ្ដល់សេវាកម្មការស្វាគមន៍ និងអមដំណើរ តាំងពីដើម រហូតទៅដល់ប្រទេសម៉ាឡេស៊ី។ MHTC ក៏ជាមជ្ឈមណ្ឌលមួយ ដែលផ្ដល់ព័ត៌មានសេវាសុខភាព និងផ្តល់យោបល់ លើជម្រើសទេសចរណ៍ ក៏ដូចជាការសម្របសម្រួលព័ត៌មានផ្សេងៗ និងការរៀបចំសម្រាប់ការដឹកជញ្ជូន ការស្នាក់នៅ និងការធ្វើដំណើរកម្សាន្ដ ក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
 
ប្រសិនបើអ្នកមានគម្រោងទៅពិនិត្យសុខភាព ពេលធ្វើដំណើរកម្សាន្ដ ដែលមានទាំងប្រព័ន្ធថែទាំសុខភាពដ៏ល្អ និងតម្លៃសមរម្យនោះ ប្រទេសម៉ាឡេស៊ី គឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី អាចត្រួតពិនិត្យសុខភាពបានយ៉ាងជាក់លាក់ ជាពិសេស គឺការពិនិត្យទៅលើគភ៌ ជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។ ដំណើរការនៃការណាត់ជួប ជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក្នុងប្រទេសម៉ាឡេស៊ី គឺមានភាពសាមញ្ញបំផុត។
 
ប្រសិនបើអ្នកសង្ស័យ អំពីការចំណាយទៅលើការធ្វើដំណើរកម្សាន្ដ កន្លែងគេង ការជ្រើសរើសមន្ទីរពេទ្យ ដែលសមស្របនឹងស្ថានភាពរបស់អ្នក អ្នកអាចពិគ្រោះជាមួយ ទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) បាន។ លើសពីនេះទៅទៀត ពេលវេលាដែលចំណាយនៃការត្រួតពិនិត្យ ជាទូទៅគឺមានរយៈពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ហើយមនុស្សភាគច្រើន តែងឆ្លៀតទៅទិញអីវ៉ាន់ ដើរលេងកម្សាន្ត ឬទៅទស្សនាកន្លែងសប្បាយៗជាច្រើន ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីបន្ធូរអារម្មណ៍ ឬភាពតានតឹង ក្រោយពេលពិនិត្យសុខភាពរួច។
 
សរុបមក ការត្រួតពិនិត្យសុខភាពពិតជាចាំបាច់ណាស់ ជាពិសេសគឺសម្រាប់មនុស្សវ័យកណ្តាលឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសុខភាពមិនគួរបន្ថែមសម្ពាធ ទៅលើបុគ្គលណាម្នាក់ទេ។ ដូច្នេះអ្នកអាចពិចារណា ជ្រើសរើសយកការធ្វើដំណើរកម្សាន្តផង និងឆ្លៀតទៅពិនិត្យសុខភាពផង។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយដែលផ្សព្វផ្សាយលើការពិនិត្យសុខភាព រួមជាមួយដំណើរកម្សាន្តដ៏សម្បូរបែប ទៅកាន់មនុស្សគ្រប់គ្នាក្នុងសកលលោក ដែលមានគុណភាព មានភាពងាយស្រួល មានតម្លៃសមរម្យ ក៏ដូចជាផ្តល់ជូនអ្នកទេសចរ នូវទេសភាពធម្មជាតិ ទីក្រុងបេតិកភណ្ឌ និងទីក្រុងរាត្រីដែលមានសភាពអ៊ូអរ។ ជាមួយនឹងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) អ្នកនឹងមិនចាំបាច់ព្រួយបារម្ភ អំពីការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីទេ។ អ្នកដំណើរដែលត្រូវការ ការព្យាបាលចាំបាច់ គឺតែងតែអាចចូលមកប្រទេសម៉ាឡេស៊ី ព្យាបាលបានយ៉ាងងាយស្រួល។ សូមអានបន្ថែមអំពី SOP នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/. អ្នកក៏អាចសាកសួរ MHTC តាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេ Medical Tourism Malaysia – Cambodia




 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 Band of Mangoes Co.ltd
© រក្សាសិទ្ធិដោយ thmeythmey.com