កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីពីប្រទេសហ្សាម៉ៃអ៊ីកឈ្នះមេដាយទាំងអស់លើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ 
×![]()
កីឡាការិនីមកពីប្រទេសហ្សាម៉ៃអ៊ីក Thomson-Herah Elaine បានឈ្នះមេដាយមាស ហើយមិត្តរួមជាតិរបស់ខ្លួន គឺ Fraser-Pryce Shelly-Ann និង Jackson Shericka បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020)។
Elaine សម្រេចបានក្នុងថិរវេលា ១០.៦១វិនាទី ដែលជាការបំបែកកំណត់ត្រាអូឡាំពិកសម្រាប់រយៈពេល៣៣ឆ្នាំចុងក្រោយ។
Shelly-Ann Fraser-Pryce បានមេដាយប្រាក់ជាមួយនឹងថិរវេលា ១០.៧៤វិនាទី រីឯ Shericka Jackson ក្នុងថិរវេលា ១០.៧៦ ដើម្បីទទួលបានមេដាយសំរឹទ្ធ។
កីឡាការិនីផ្សេងទៀតដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ មានកីឡាការិនីកូតឌីវ័រ១រូប ស្វីស២រូប អាមេរិក១រូប និងចក្រភពអង់គ្លេស១រូប៕
© រក្សាសិទ្ធិដោយ thmeythmey.com